​បទុម​វគ្គ​ ​ទី២​
​បទុម​ជាតក​ ​ទី១​


 [​៣៨២​]​ ​(​សេដ្ឋី​បុត្រ​ទី​ ​១​ ​ពោល​ថា​)​ ​សក់​ក្ដី​ ​ពុកមាត់​ក្ដី​ ​ដែលគេ​កោរ​កាត់ចោល​ហើយ​ ​រមែង​ដុះឡើង​វិញ​ ​យ៉ាងណា​ ​សូមឲ្យ​ច្រមុះ​របស់​អ្នក​ដុះឡើង​វិញ​ ​យ៉ាងនោះ​ដែរ​ ​យើង​សូម​ផ្កាឈូក​ហើយ​ ​អ្នក​ចូរ​ឲ្យ​។​
 ​[​៣៨៣​]​ ​(​សេដ្ឋី​បុត្រ​ទី​ ​២​ ​ពោល​ថា​)​ ​ពូជ​ក្នុង​សរទកាល​ ​(​រដូវរំហើយ​)​ ​ដែលគេ​ព្រោះ​ក្នុង​ស្រែ​ ​រមែង​លូតលាស់​ ​យ៉ាងណាមិញ​ ​សូមឲ្យ​ច្រមុះ​របស់​អ្នក​ដុះឡើង​វិញ​ ​យ៉ាងនោះ​ដែរ​ ​យើង​សូម​ផ្កាឈូក​ហើយ​ ​អ្នក​ចូរ​ឲ្យ​។​
 [​៣៨៤​]​ ​(​សេដ្ឋី​បុត្រ​ពោធិសត្វ​ ​ទី៣​ ​ពោល​ថា​)​ ​ជន​ទាំងពីរ​នាក់​នេះ​ ​និយាយ​កុហក​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្ដេច​ហ្ន៎​ ​(​បុរស​នេះ​)​ ​នឹង​ឲ្យ​ផ្កាឈូក​ទាំងឡាយ​ខ្លះ​ ​ទោះ​ជន​ទាំងពីរ​នាក់​នោះ​ ​ពោល​ក្ដី​ ​មិន​ពោល​ក្ដី​ ​ការ​ដុះឡើង​នៃ​ច្រមុះ​គ្មាន​ទេ​ ​ម្នាល​សំឡាញ់​ ​សូមអ្នក​ឲ្យ​ផ្កាឈូក​ទាំងឡាយ​ ​យើង​សូម​ហើយ​ ​សូមអ្នក​ឲ្យ​ផ្កាឈូក​ទាំងឡាយ​។​

​ចប់​ ​បទុម​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ១៤៨ | បន្ទាប់