​ចុល្ល​បលោភ​ន​ជាតក​ ​ទី៣​


 [​៣៨៨​]​ ​(​ព្រះរាជបុត្រ​ពោធិសត្វ​ ​ពោល​ថា​)​ ​លោក​មក​ ​(​តាមអាកាស​)​ ​ដោយខ្លួនឯង​ ​លើទឹក​មិន​បែក​រលក​ ​ដោយអំណាច​នៃ​ឫទ្ធិ​ ​លុះ​ទៅ​ច្រឡូកច្រឡំ​ដោយ​ស្រី​ ​ក៏​លិច​ចុះ​ក្នុង​សមុទ្រ​ធំ​។​
 [​៣៨៩​]​ ​ធម្មតា​ស្រី​ទាំងឡាយ​ ​រមែង​ញ៉ាំង​បុរស​ឲ្យ​វិលវល់​ ​មាន​មាយា​ច្រើន​ ​ញ៉ាំង​ព្រហ្មចរិយ​ធម៌​ឲ្យ​កំរើក​ ​រមែង​លិច​ចុះ​ ​(​ក្នុង​អបាយ​ ​៤​)​ ​បណ្ឌិត​បុរស​ ​ដឹង​ច្បាស់​ហើយ​ ​គប្បី​ចៀសវាង​អំពី​ចម្ងាយ​។​
 ​[​៣៩០​]​ ​ស្ដ្រី​ទាំងឡាយ​នុ៎ះ​ ​ចូល​ទៅ​គប់​រក​បុរស​ណា​ ​ដោយ​សេចក្ដី​ពេញចិត្ត​ក្ដី​ ​ដោយ​ទ្រព្យ​ក្ដី​ ​តែង​ដុត​បំផ្លាញ​បុរស​នោះ​ ​(​ឲ្យ​វិនាស​)​ ​យ៉ាង​ឆាប់​ ​ដូច​ភ្លើង​ ​(​ដែល​ឆេះ​)​ ​នូវ​លំនៅ​របស់​ខ្លួន​។​

​ចប់​ ​ចុល្ល​បលោភ​ន​ជាតក​ ​ទី៣​។​


​មហា​បនាទ​ជាតក​ ​ទី៤​


 [​៣៩១​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ព្រះរាជា​អង្គ​នោះ​ ​ទ្រង់ព្រះ​នាម​បនា​ទៈ​ ​មាន​ប្រាសាទ​មាស​ ​មាន​ទទឹង​ប្រវែង​កិរិយា​ធ្លាក់ចុះ​នៃ​កូនសរ​ ​១៦​ ​(​កន្លះ​យោជន៍​)​ ​(​អ្នកប្រាជ្ញ​ទាំងឡាយ​)​ ​ពោល​ថា​ ​ប្រាសាទ​នោះ​កំពស់​ ​១​ ​ពាន់​តំណ​នៃ​កូនសរ​ ​(​២៥​ ​យោជន៍​)​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់