​[​៤១៦​]​ ​សេចក្ដី​ក្សេម​ចាក​យោ​គៈ​ ​រមែង​ចំរើន​ឡើង​ ​ព្រោះ​ច្រឡូកច្រឡំ​ដោយ​កល្យាណមិត្ត​ណា​ ​បណ្ឌិត​គប្បី​ធ្វើ​នូវ​ការប្រព្រឹត្តិ​ក្នុង​កិច្ច​ទាំងពួង​ឲ្យ​ស្មើនឹង​ខ្លួន​។​
 ​[​៤១៧​]​ ​(​ទេវតា​ពាល​ ​ពោល​ថា​)​ ​នែ​ខ្លា​ ​និង​សីហៈ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ត្រឡប់ទៅ​កាន់​ព្រៃធំ​វិញ​ចុះ​ ​កុំ​ឲ្យ​មហាជន​កាប់ព្រៃ​របស់​យើង​ ​ព្រោះតែ​ព្រៃ​មិន​មាន​ខ្លា​ ​កុំ​ឲ្យ​ខ្លា​ ​និង​សីហៈ​ជា​សត្វ​មិន​មាន​ព្រៃ​ឡើយ​។​

​ចប់​ ​ព្យគ្ឃ​ជាតក​ ​ទី២​។​


​ក​ច្ឆ​ប​ជាតក​ ​ទី៣​


 [​៤១៨​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​ ​)​បុគ្គល​ណា​ហ្ន៎​ ​ដើរមក​ ​ហាក់ដូចជា​បុគ្គល​អ្នកមាន​ភត្ត​ដួស​ស្រេចហើយ​ ​ឬដូច​ជា​ព្រាហ្មណ៍​ ​មានលាភ​ពេញដៃ​ ​អ្នកដើរ​ទៅ​សូម​ក្នុង​ទីណា​ ​ឬ​អ្នក​ចូល​ទៅ​រក​បុគ្គល​ណា​ ​ដែល​មាន​សទ្ធា​។​
 [​៤១៩​]​ ​(​ពានរ​ ​ពោល​ថា​)​ ​ខ្ញុំ​ជា​ស្វា​ឥត​ប្រាជ្ញា​ ​បាន​ប៉ះពាល់​នូវ​វត្ថុ​ទាំងឡាយ​ដែលគេ​មិន​គួរ​ប៉ះពាល់​ ​សូម​លោកម្ចាស់​ដោះ​ខ្ញុំ​ឲ្យ​រួច​ ​សូម​សេចក្ដី​ចំរើន​ចូរ​មានដល់​លោក​ ​ខ្ញុំ​នោះ​បាន​រួចហើយ​ ​នឹង​ទៅកាន់​ភ្នំ​វិញ​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់