​សតបត្ត​ជាតក​ ​ទី៩​


 [​៤៣៦​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​មាណព​សំគាល់​នូវ​មេ​ចចក​ក្នុង​ផ្លូវ​ ​ជា​សត្វ​គោចរ​ទៅ​ក្នុង​ព្រៃ​ ​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន​ ​តែង​ប្រាប់​ហេតុ​ឲ្យដឹង​ ​ថា​ជា​សត្វ​ប្រាថ្នា​នូវ​សេចក្ដីវិនាស​ ​សំគាល់​នូវ​សត្វ​ចចាត​ ​ជា​សត្វ​ប្រាថ្នា​នូវ​សេចក្ដីវិនាស​ ​ថា​ជា​សត្វ​ប្រាថ្នា​នូវ​សេចក្ដី​ចំរើន​ ​យ៉ាងណាមិញ​។​
 [​៤៣៧​]​ ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រាកដ​ដូច្នោះ​ ​ដែល​ជន​ទាំងឡាយ​ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ពោល​ពាក្យ​ ​(​ប្រៀនប្រដៅ​)​ ​ទទួលយក​ឆ្វេង​ទៅវិញ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៤៣៨​]​ ​មួយទៀត​ ​ពួក​បុគ្គល​ណា​ ​សរសើរ​នូវ​បុគ្គល​នោះ​ក្តី​ ​លើក​ដំកើង​បុគ្គល​នោះ​ ​ព្រោះ​ភ័យ​ក្ដី​ ​បុគ្គល​នោះ​ ​រមែង​សំគាល់​ពួក​បុគ្គល​ថា​ជា​មិត្ត​ ​ដូច​មាណព​ ​(​កាល​សំគាល់​)​ ​នូវ​សត្វ​ចចាត​ ​ថា​ជា​មិត្ត​ដូច្នោះ​។​

​ចប់​ ​សតបត្ត​ជាតក​ ​ទី៩​។​


​បូ​ដ​ទូ​សក​ជាតក​ ​ទី១០​


 [​៤៣៩​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​មិគរាជ​ ​គឺ​ស្ដេច​ស្វា​ ​ជា​សត្វ​ឈ្លាស​ក្នុង​ការ​ធ្វើ​កញ្ចប់​ស្លឹកឈើ​ដោយពិត​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ទើបបាន​បំផ្លាញ​កញ្ចប់​ចោល​ ​នឹង​ធ្វើ​កញ្ចប់​ដទៃ​ឲ្យ​ល្អ​ជាង​កញ្ចប់​មុន​ដោយពិត​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់