អព្ភន្តរ​វគ្គ​ ​ទី៤​
​អព្ភន្តរ​ជាតក​ ​ទី១​


 [​៤៤២​]​ ​(​សក្កទេវរាជ​ ​ត្រាស់​ថា​)​ ​នាង​នារី​មាន​បែប​ចាញ់​ផ្ទៃ​ ​បាន​បរិភោគ​ផ្លែឈើ​ ​(​ស្វាយ​)​ ​ឈ្មោះ​អព្ភន្តរៈ​ជា​ទិព្វ​ ​ហើយ​ប្រសូត​ ​(​ព្រះរាជបុត្រ​)​ ​ជា​សេ្ដច​ចក្រពត្តិ​។​
 [​៤៤៣​]​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ជាម​ហេ​សី​ ​ទាំង​ជាទីស្រឡាញ់​របស់​ព្រះរាជា​ជា​ភស្តា​ ​ព្រះរាជា​នឹង​នាំ​ផ្លែស្វាយ​ ​ឈ្មោះ​អព្ភន្តរៈ​នេះ​ ​មកដល់​នាង​។​
 [​៤៤៤​]​ ​(​កូន​សេក​ ​ពោល​ថា​)​ ​បុគ្គល​អ្នក​ក្លៀវក្លា​ ​ស៊ូ​លះបង់​ខ្លួន​ ​ប្រឹងប្រែង​ក្នុង​ប្រយោជន៍​របស់​បុគ្គល​អ្នក​ចិញ្ចឹម​(​១​)​ ​ខ្លួន​ ​រមែង​បាន​នូវ​ឋានៈ​ណា​ ​ខ្ញុំ​បាន​នូវ​ឋានៈ​នោះ​ដែរ​។​

​ចប់​ ​អព្ភន្តរ​ជាតក​ ​ទី១​។​


​(​១​)​ ​បុគ្គល​អ្នក​ចិញ្ចឹម​ ​មាន៣​ ​គឺ​ ​មាតា​ ​បិតា​ ​ស្វាមី​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់