​សេយ្យ​ជាតក​ ​ទី២​


 ​[​៤៤៥​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​បុគ្គល​ណា​ ​គប់​រក​នូវ​បុគ្គល​ប្រសើរ​ ​(​បុគ្គល​នោះ​)​ ​ជា​អ្នកមាន​ចំណែក​ប្រសើរ​ ​ជា​អ្នក​ប្រសើរ​បំផុត​ ​ខ្ញុំ​បាន​ធ្វើ​នូវ​ការ​ជាប់​ត​ជាមួយនឹង​ស្ដេច​ ​ជា​ចោរ​ម្នាក់​ ​(​ដោយ​មេត្តាភាវនា​)​ ​បាន​ដោះ​អ្នក​ទាំងឡាយ​ ​១០០​ ​នាក់​ ​ដែល​ត្រូវ​គេ​សំឡាប់​ ​(​ឲ្យ​រួច​បាន​)​។​
 [​៤៤៦​]​ ​ព្រោះហេតុនោះ​ ​បុគ្គល​ម្នាក់ឯង​ ​ធ្វើ​នូវ​ការ​ជាប់​ត​ជាមួយនឹង​លោក​ទាំងមូល​ ​(​ដោយ​មេត្តាភាវនា​)​ ​លុះ​ទំ​លាយ​ខន្ធ​ទៅ​ ​គប្បី​បាន​ឋានសួគ៌​ ​អ្នក​ទាំងឡាយ​ដែល​នៅក្នុង​ដែន​កាសី​ ​ចូរ​ស្ដាប់​នូវ​ពាក្យ​របស់​យើង​នេះ​ចុះ​។​
 [​៤៤៧​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ព្រះរាជា​ជាធំ​ ​ព្រះនាម​កំ​សៈ​ ​ព្រះអង្គ​គ្រប់គ្រង​ក្រុង​ពារាណសី​ ​បាន​ត្រាស់​ដូច្នេះហើយ​ ​ទ្រង់​ដាក់​ធ្នូ​ ​និង​ព្រួញ​ចោល​ ​ហើយ​ទើប​ចូល​ទៅកាន់​ការ​សង្រួម​ ​គឺ​បព្វជ្ជា​។​

​ចប់​ ​សេយ្យ​ជាតក​ ​ទី២​។​


ថយ | ទំព័រទី ១៦៧ | បន្ទាប់