​សិរី​ជាតក​ ​ទី៤​


 [​៤៥១​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ពួក​បុគ្គល​ឥត​បុណ្យ​ ​ខ្វល់ខ្វាយ​ប្រមូល​ទ្រព្យ​ណា​ដ៏​ច្រើន​ ​ចំណែកខាង​បុគ្គល​អ្នកមាន​បុណ្យ​ ​ទោះ​មាន​សិល្បៈ​ក្ដី​ ​មិន​មាន​សិល្បៈ​ក្ដី​ ​ក៏​រមែង​បាន​បរិភោគ​នូវ​ទ្រព្យ​ទាំងនោះ​។​
 [​៤៥២​]​ ​ភោគៈ​ទាំងឡាយ​ច្រើន​ ​រមែង​កន្លង​នូវ​ពួក​បុគ្គល​ឥត​បុណ្យ​ ​កើតឡើង​សម្រាប់​បុគ្គល​អ្នកមាន​បុណ្យ​ធ្វើ​ហើយ​ ​ក្នុង​ទី​ទាំងពួង​ ​សូម្បី​ក្នុង​ទី​មិនមែន​ជា​កន្លែង​សម្រាប់​កើត​។​
 [​៤៥៣​]​ ​មាន់ឈ្មោល​ក្ដី​ ​កែវមណី​ក្ដី​ ​ឈើច្រត់​ក្ដី​ ​នាង​បុញ្ញ​លក្ខណា​ទេវី​ ​ជា​ប្រពន្ធ​ ​(​របស់​សេដ្ឋី​)​ ​ក្ដី​ ​រមែង​កើតឡើង​ដល់​អនាថ​បណ្ឌិត​សេដ្ឋី​ ​អ្នក​មិន​មាន​បាប​ ​ជា​អ្នកមាន​បុណ្យ​ធ្វើ​ហើយ​។​

​ចប់​ ​សិរី​ជាតក​ ​ទី៤​។​


​មណិ​សូករ​ជាតក​ ​ទី៥​


 [​៤៥៤​]​ ​(​ពួក​ជ្រូក​ ​ពោល​ថា​)​ ​យើងខ្ញុំ​ប្រមាណ​ ​៣០​ ​នាក់​ ​នៅក្នុង​មណិ​គុហា​ ​អស់​ប្រាំពីរ​ឆ្នាំ​ ​យើងខ្ញុំ​ប្រឹក្សា​គ្នា​ថា​ ​យើងខ្ញុំ​កំចាត់​បង់​នូវ​ពន្លឺ​នៃ​កែវមណី​ដូច្នេះ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់