​[​៤៥៩​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​គោ​ចាស់​ ​(​ទាំងពីរ​)​ ​ឃើញ​ជ្រូក​ដេក​ស្ងៀម​ ​ត្រូវ​គេ​សម្លាប់​ក្នុង​ចន្លោះ​នៃ​អង្រែ​ដែលគេ​កាច់​ហើយ​ ​ក៏​គិតថា​ ​អង្កាម​ជា​អាហារ​ដ៏​ប្រសើរ​របស់​យើង​។​

​ចប់​ ​សា​លុក​ជាតក​ ​ទី៦​។​


​លាភ​គរ​ហិ​កជា​ត​ក​ ​ទី៧​


 [​៤៦០​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មិន​ឆ្កួត​ ​រមែង​មិនបាន​លាភ​ក្នុង​សំណាក់​នៃ​មនុស្ស​ល្ងង់​ទេ​ ​បុគ្គល​មិន​និយាយ​ញុះញង់​ ​រមែង​មិនបាន​លាភ​ក្នុង​សំណាក់​នៃ​មនុស្ស​ល្ងង់​ទេ​ ​បុគ្គល​មិនមែន​អ្នករបាំ​ ​រមែង​មិនបាន​លាភ​ក្នុង​សំណាក់​នៃ​មនុស្ស​ល្ងង់​ទេ​ ​បុគ្គល​មានសំដី​ក្រអឹមក្រអៀម​ ​រមែង​មិនបាន​លាភ​ក្នុង​សំណាក់​នៃ​មនុស្ស​ល្ងង់​ទេ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​អ្នក​។​
 [​៤៦១​]​ ​(​កូនសិស្ស​ ​ពោល​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​ខ្ញុំ​សូម​តិះដៀល​នូវ​ការបាន​យស​ ​និង​ការបាន​ទ្រព្យ​ ​ព្រោះតែ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ដោយធ្វើ​ខ្លួន​ឲ្យ​លិចលង់​ ​(​ដោយ​កិច្ច​មាន​កិរិយា​សម្លាប់​គេ​ជាដើម​)​ ​ឬ​ដោយ​ការប្រព្រឹត្តិ​នូវ​ទុច្ចរិត​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់