​កុម្ភ​វគ្គ​ ​ទី៥​
​ភទ្រ​ឃដ​ភេទ​កជា​ត​ក​ ​ទី១​


 [​៤៧២​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​អ្នកលេង​បាន​នូវ​ឆ្នំា​ង​កំណប់​ ​ដែល​ឲ្យ​នូវ​សេចក្ដីប្រាថ្នា​គ្រប់យ៉ាង​ ​ហើយ​រក្សា​ឆ្នំា​ងនោះ​ ​ដរាបណា​ ​អ្នកលេង​នោះ​ ​ក៏​ដល់​នូវ​សេចក្ដីសុខ​ ​ដរាប​នោះ​។​
 ​[​៤៧៣​]​ ​ក្នុង​កាលណា​ ​អ្នកលេង​ស្រវឹង​ផង​ ​គឃ្លើន​ផង​ ​បាន​បំបែក​ឆ្នំា​ង​ ​ព្រោះ​សេចក្ដីប្រមាទ​ ​ក្នុង​កាលនោះ​ ​បុគ្គល​ពាល​ទៅជា​អ្នក​អាក្រាត​ផង​ ​ជា​អ្នក​ស្លៀក​កំណាត់សំពត់​កន្ទប​ផង​ ​រមែង​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​។​
 [​៤៧៤​]​ ​បុគ្គល​ឥត​ប្រាជ្ញា​ ​បាន​នូវ​ទ្រព្យ​យ៉ាងនេះ​ហើយ​ ​ជា​អ្នកមាន​សេចក្ដីប្រមាទ​ប្រើប្រាស់​ ​រមែង​ក្ដៅក្រហាយ​ក្នុង​កាល​ខាងក្រោយ​ ​ដូចជា​អ្នកលេង​ ​(​ដែល​ក្ដៅក្រហាយ​ស្ដាយក្រោយ​)​ ​ព្រោះតែ​បំបែក​ឆ្នំា​ង​ចោល​។​

​ចប់​ ​ភទ្រ​ឃដ​ភេទ​កជា​ត​ក​ ​ទី១​។​


​សុប​ត្ត​ជាតក​ ​ទី២​


 [​៤៧៥​]​ ​(​ក្អែក​ ​ពោល​ថា​)​ ​បពិត្រមហារាជ​ ​ស្ដេច​ក្អែក​ឈ្មោះ​សុ​បត្តៈ​ ​នៅ​អាស្រ័យ​ក្បែរ​ក្រុង​ពារាណសី​ ​មាន​ក្អែក​ ​៨០​ ​០០០​ ​ជា​បរិវារ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់