​[​៤៧៦​]​ ​នាង​សុប​ស្សា​ ​ជា​ភរិយា​របស់​ស្ដេច​ក្អែក​នោះ​ ​មាន​សេចក្ដី​ចាញ់​ផ្ទៃ​ ​ចង់​បរិភោគ​នូវ​ក្រយាស្ងោយ​មាន​ថ្លៃ​ច្រើន​ ​ដែល​នាយ​ពិសេស​ចំអិន​ ​ដើម្បី​ថ្វាយព្រះ​រាជា​ ​ក្នុង​រោង​សំរាប់​ចំអិន​ក្រយាស្ងោយ​។​
 [​៤៧៧​]​ ​ឯខ្ញុំ​ព្រះអង្គ​ជា​រាជទូត​របស់​ស្ដេច​ក្អែក​ទាំងនោះ​ ​ត្រូវ​ស្ដេច​បញ្ជូន​មក​ ​បាន​ជាម​ក​ក្នុង​ទីនេះ​ ​ខ្ញុំ​ព្រះអង្គ​ធ្វើ​នូវ​សេចក្ដី​គោរព​ ​ចំពោះ​ម្ចាស់​ ​ហើយ​បាន​ធ្វើឲ្យ​មានរបួស​ ​ត្រង់​ច្រមុះ​ ​(​របស់​នាយ​ពិសេស​)​។​

​ចប់​ ​សុប​ត្ត​ជាតក​ ​ទី២​។​


​កាយ​និ​ព្វិ​ន្ទ​ជាតក​ ​ទី៣​


 [​៤៧៨​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​កាល​អញ​ត្រូវ​ព្យាធិ​រោគ​ណាមួយ​ប៉ះពាល់​ហើយ​ ​ដល់​នូវ​សេចក្ដីទុក្ខ​យ៉ាង​ខ្លាំងក្លា​ ​ដែល​រោគ​កំពុង​បៀតបៀន​ ​រាងកាយ​នេះ​ ​ដ៏​នឹង​រីងស្ងួត​យ៉ាង​ឆាប់​ ​ដូចជា​ផ្កាឈើ​ដែលគេ​ដោត​លើ​អាចម៍ដី​ ​ដ៏​ក្ដៅ​ ​(​ក៏​ស្ងួត​ដូច្នោះ​)​។​
 [​៤៧៩​]​ ​(​រាងកាយ​នេះ​)​ ​មិនជា​ទីគាប់ចិត្ត​ ​តែ​ជនពាល​ពោល​ថា​ ​ជាទី​គាប់ចិត្ត​ ​មិន​ស្អាត​ទេ​ ​តែ​ជនពាល​ ​សន្មត​ថា​ជា​របស់​ស្អាត​ ​រាងកាយ​ដ៏​ពេញ​ប្រៀប​ ​ដោយសា​ក​សព​ផ្សេង​ ​ៗ​ ​មាន​សភាព​ជាទី​គាប់ចិត្ត​នៃ​ជនពាល​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់