​[​៤៩២​]​ ​ច្បូក​ដូចជា​ផ្កា​ឧប្បល​ ​និង​ក្រោះ​នោះ​ ​ចិញ្ចៀនមាស​ ​សំពត់​មានសាច់​ដ៏​ទន់​ ​ដែល​ជន​នាំមក​អំពី​ដែន​កាសី​ ​ខ្ញុំ​ដាក់លើ​ក្បាលដំណេក​ ​(​ប្រពន្ធ​ខ្ញុំ​)​ ​ជា​ស្រី​ត្រូវការ​នឹង​ទ្រព្យ​ ​ចូរ​យក​ចិញ្ចឹមជីវិត​ឲ្យ​ស្កប់ស្កល់​ចុះ​។​

​ចប់​ ​កាម​វិលាប​ជាតក​ ​ទី៧​។​


​ឧទុម្ពរ​ជាតក​ ​ទី៨​


 ​[​៤៩៣​]​ ​(​ស្វា​ធំ​ ​ពោល​ថា​)​ ​ពួក​ដើម​ល្វា​ផង​ ​ដើម​ជ្រៃ​ផង​ ​ដើម​ខ្វិត​ផង​ ​ទាំងនេះ​ឯង​ ​សុទ្ធតែ​មាន​ផ្លែ​ទុំ​ ​អ្នក​ចូរ​មក​ ​ហើយ​ចេញទៅ​បរិភោគ​ ​(​នូវ​ផ្លែឈើ​ទាំងនោះ​)​ ​អ្នក​ស្លាប់​ដោយ​សេចក្ដី​ឃ្លាន​ដូចម្ដេច​កើត​។​
 [​៤៩៤​]​ ​(​ស្វា​តូច​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​គោរព​កោតក្រែង​ចាស់​ព្រឹទ្ធា​ចារ្យ​ ​បុគ្គល​នោះ​ ​បាន​ឈ្មោះថា​ ​ឆ្អែត​ស្កប់ស្កល់​ហើយ​យ៉ាងនេះ​ ​ដូចជា​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​បាន​បរិភោគ​ផ្លែឈើ​ទុំ​ឆ្អែត​ស្កប់ស្កល់​ហើយ​។​
 [​៤៩៥​]​ ​(​ស្វា​ធំ​ ​ពោល​ថា​)​ ​ស្វា​ដែល​កើត​ក្នុង​ព្រៃ​ ​គប្បី​បញ្ឆោត​នូវ​ស្វា​ដែល​កើត​ក្នុង​ព្រៃ​ដូចគ្នា​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​ស្វា​ដែល​នៅក្មេង​ ​(​ដូចជា​អ្នក​)​ ​មិន​គប្បី​ជឿ​បានទេ​ ​ស្វា​ចាស់​គ្រាំគ្រា​ ​(​ដូច​យើង​)​ ​ក៏​មិន​គប្បី​ជឿ​បាន​ដែរ​។​

​ចប់​ ​ឧទុម្ភរ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ១៨១ | បន្ទាប់