​អត្ថកាម​វគ្គ​ ​ទី៥​
​លោ​សក​ជាតក​ ​ទី១​


 [​៤១​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​កាល​លោក​អ្ន​ក​បា្រ​ថ្នា​សេចក្តី​ចំរើន​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ទូន្មាន​ ​មិន​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​ ​បុគ្គល​នោះ​ ​រមែង​សោកសៅ​ ​ដូចជា​មិត្ត​វិន្ទុ​កៈ​ប្រតោង​ជើង​នៃ​មេ​ពពែ​សោកសៅ​។​

​ចប់​ ​លោ​សក​ជាតក​ ​ទី១​។​


​ក​បោ​ត​កជា​ត​ក​ ​ទី២​


 [​៤២​]​ ​(​ព្រាប​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​កាល​លោកអ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ទូន្មាន​ ​មិន​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​ ​បុគ្គល​នោះ​ ​តែង​ដេក​សោកសៅ​ ​ដូច​ក្អែក​តាំងនៅ​ក្នុង​កណ្តាប់​ដៃ​នៃ​បុគ្គល​ជាស​ត្រូវ​ ​ព្រោះ​មិន​ធ្វើតាម​ពាក្យ​នៃ​សត្វ​ព្រាប​។​

​ចប់​ ​ក​បោ​ត​កជា​ត​ក​ ​ទី២​។​

ថយ | ទំព័រទី ១៩ | បន្ទាប់