​សុជាតា​ជាតក​ ​ទី៦​


 ​[​៥២២​]​ ​(​នាង​សុជាតា​ទេវី​ ​សួរ​ថា​)​ ​បពិត្រ​ព្រះ​ទេវៈ​ ​នេះ​ផ្លែ​អ្វី​ ​មូល​រលីង​ ​មាន​ពណ៌ក្រហម​ ​ដូចជា​ឈាម​ ​ដែល​ដាក់​ក្នុង​ភាជន៍មាស​ ​ខ្ញុំម្ចាស់​សួរ​ហើយ​ ​សូម​ព្រះអង្គ​ប្រាប់​ឲ្យ​ទាន​។​
 [​៥២៣​]​ ​(​ព្រះបាទ​ពារាណសី​ ​ទ្រង់​ត្រាស់​ថា​)​ ​ម្នាល​ទេវី​ ​ក្នុង​កាលមុន​ ​នាង​មាន​ក្បាល​រលីង​ ​ស្លៀក​កំណាត់សំពត់​ចាស់​ ​មានដៃ​ក្នុង​ថ្នក់​ ​ហើយ​បេះ​នូវ​ផ្លែឈើ​ទាំងឡាយ​ណា​ ​(​នេះ​)​ ​គឺ​ផ្លែ​ពុទ្រា​ ​របស់​នាង​នោះ​ហើយ​។​
 [​៥២៤​]​ ​ស្ត្រី​ថោកទាប​ ​រមែង​ក្ដៅក្រហាយ​ ​មិន​ត្រេកអរ​ ​(​ក្នុង​រាជត្រកូល​)​ ​ភោគៈ​របស់​ស្ដេច​ទាំងឡាយ​ ​រមែង​លះបង់​នូវ​ស្ត្រី​ឥត​បុណ្យ​នោះ​ ​ស្ត្រី​ថោកទាប​ ​បេះ​នូវ​ផ្លែ​ពុទ្រា​ក្នុង​ទីណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំ​ស្ត្រី​នោះ​ទៅ​ ​ក្នុង​ទីនោះ​ចុះ​។​
 [​៥២៥​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ទូល​ថា​)​ ​បពិត្រមហារាជ​ ​ទោស​ខុស​ ​ព្រោះ​សេចក្ដីប្រមាទ​ទាំងនេះ​ ​រមែង​មកដល់​នាង​នារី​ ​ដែល​ដល់​នូវ​យស​សក្តិ​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​អត់ទោស​ដល់​ព្រះនាង​សុជាតា​ទេវី​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​រថ​ ​សូម​ព្រះអង្គ​កុំ​ទ្រង់ព្រះពិរោធ​ ​ចំពោះ​ព្រះនាង​សុជាតា​ទេវី​នេះ​ឡើយ​។​

​ចប់​ ​សុជាតា​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ១៩១ | បន្ទាប់