​[​៥៣៣​]​ ​បណ្ឌិត​ ​មិនបាន​មិត្ត​ធម៌​ ​ដោយសារ​គុណ​ដែល​ខ្លួន​សន្សំ​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​បុគ្គល​ណា​ ​បណ្ឌិត​មិន​ត្រូវ​ឫស្យា​ ​មិន​ត្រូវ​ជេរ​ ​ត្រូវតែ​គេច​ចេញ​ចាក​បុគ្គល​នោះ​ ​ដោយ​សន្សឹម​ ​ៗ​។​

​ចប់​ ​ជវ​សកុណ​ជាតក​ ​ទី៨​។​


​ឆវ​ជាតក​ ​ទី៩​


 [​៥៣៤​]​ ​(​ពោធិសត្វ​ ​ក្រាបទូល​ព្រះបាទ​ពារាណសី​ថា​)​ ​កិច្ច​ដែល​យើង​ទាំង​បី​នាក់​ ​ធ្វើ​ហើយ​ ​ទាំងអស់​នេះ​ ​ជា​កិច្ច​លាមក​ ​បុគ្គល​ណា​ ​(​អង្គុយ​ក្នុង​ទី​ទាប​)​ ​បង្ហាញ​មន្ត​ ​១​ ​បុគ្គល​ណា​ ​(​អង្គុយ​ក្នុង​ទី​ខ្ពស់​)​ ​រៀន​នូវ​មន្ត​ ​១​ ​បុគ្គល​ទាំងពីរ​នាក់​ ​(​នោះ​)​ ​មិនឃើញ​នូវ​បោរាណ​ធម៌​ផង​ ​បុគ្គល​ទាំងពីរ​នាក់​ ​(​នោះ​)​ ​ឃ្លាតចាក​ប្រក្រតី​ផង​។​
 [​៥៣៥​]​ ​(​ព្រាហ្មណ៍​បុរោហិត​ ​ឆ្លើយតប​ថា​)​ ​ខ្ញុំ​បរិភោគ​បាយ​ស្រូវសាលី​ស្អាត​ ​(​របស់​ស្ដេច​នេះ​)​ ​លាយ​ដោយ​សាច់​ ​ហេតុ​នោះ​ ​បាន​ជា​ខ្ញុំ​មិន​សេពគប់​នូវ​ធម៌​ ​ដែល​ពួក​ឥសី​សេពគប់​ហើយ​នោះ​ទេ​។​
 [​៥៣៦​]​ ​(​ពោធិសត្វ​ ​ពោល​ថា​ ​)​ ​អ្នក​ចូរ​ជៀស​ចេញពី​ទីនេះ​ទៅ​ ​លោក​នេះ​ក៏​ធំ​ទូលាយ​ ​ពួក​សត្វ​ឯទៀត​ ​តែង​ស្ល​ដ​ណ្តាំ​ដែរ​ ​អ្នក​កុំ​ប្រព្រឹត្ត​អធម៌​ ​ដូចជា​ថ្ម​ដែល​បំបែក​នូវ​ឆ្នាំង​ឡើយ​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់