​សស​បណ្ឌិត​ជាតក​ ​ទី៦​


 [​៥៦២​]​ ​(​ភេ​ ​និយាយ​នឹង​ឥន្ទ​ព្រាហ្មណ៍​ថា​)​ ​ខ្ញុំ​មាន​ត្រី​ឆ្ពិន​ ​៧​ ​ដែល​ព្រានសន្ទូច​ស្រង់​ឡើង​ពី​ទឹក​ដាក់លើ​គោក​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​របស់ខ្ញុំ​ ​អ្នក​ចូរ​បរិភោគ​របស់​នេះ​ ​ហើយ​ ​(​ចំរើន​សមណធម៌​)​ ​នៅក្នុង​ព្រៃ​ចុះ​។​
 [​៥៦៣​]​ ​(​ចចក​ ​និយាយ​នឹង​ឥន្ទ​ព្រាហ្មណ៍​ថា​)​ ​ភត្ត​របស់​អ្នករក្សា​ស្រែ​ឯណោះ​ ​គឺ​សាច់​ពីរ​ជ្រនួច​ផង​ ​ទន្សង​មួយ​ផង​ ​ដប​ទធិ​មួយ​ផង​ ​ខ្ញុំ​បាន​នាំមក​ក្នុង​វេលា​យប់​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​របស់ខ្ញុំ​ ​អ្នក​ចូរ​បរិភោគ​របស់​នេះ​ ​ហើយ​ ​(​ចំរើន​សមណធម៌​)​ ​នៅក្នុង​ព្រៃ​ចុះ​។​
 [​៥៦៤​]​ ​(​ស្វា​ ​និយាយ​នឹង​ឥន្ទ​ព្រាហ្មណ៍​ថា​)​ ​ផ្លែស្វាយ​ទុំ​ ​ទឹក​ត្រជាក់​ ​ទី​មាន​ម្លប់ត្រជាក់​ ​ជាទី​គាប់ចិត្ត​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​របស់ខ្ញុំ​ ​អ្នក​ចូរ​បរិភោគ​របស់​នេះ​ ​ហើយ​ ​(​ចំរើន​សមណធម៌​)​ ​នៅក្នុង​ព្រៃ​ចុះ​។​
 [​៥៦៥​]​ ​(​ទន្សាយ​ ​និយាយ​នឹង​ឥន្ទ​ព្រាហ្មណ៍​ថា​)​ ​ទន្សាយ​ ​មិន​មាន​ល្ង​ ​មិន​មាន​សណ្ដែក​ ​មិន​មាន​អង្ករ​ទេ​ ​អ្នក​ចូរ​បរិភោគ​នូវ​ខ្ញុំ​ ​ដែល​ឆ្អិន​ដោយ​ភ្លើង​នេះ​ ​ហើយ​ ​(​ចំរើន​សមណធម៌​)​ ​នៅក្នុង​ព្រៃ​ចុះ​។​

​ចប់​ ​សស​បណ្ឌិត​ជាតក​ ​ទី៦​។​ ​

ថយ | ទំព័រទី ២០២ | បន្ទាប់