​[​៥៧៣​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​នាង​សា​មា​ ​ប្ដូរ​យក​ខ្ញុំ​ ​ដែល​មិន​ឆ្លា​ប់​ស្និទ្ធស្នាល​ ​ដោយ​ប្ដី​ដែល​ស្និទ្ធស្នាល​ ​អស់​កាលយូរ​ ​ប្ដូរ​យក​ខ្ញុំ​ជា​ប្ដី​មិន​ពិតប្រាកដ​ ​ដោយ​ប្ដី​ពិតប្រាកដ​ ​នាង​សា​មា​ ​មុខតែ​ប្ដូរ​យក​បុរស​ដទៃ​ ​ដោយ​ខ្ញុំ​ ​ខ្ញុំ​នឹង​ទៅកាន់​ទី​ឆ្ងាយ​ ​លើស​ពីនេះ​ទៅទៀត​។​

​ចប់​ ​ក​ណ​វេរ​ជាតក​ ​ទី៨​។​


​តិ​ត្តិ​រ​ជាតក​ ​ទី៩​


 [​៥៧៤​]​ ​(​សត្វ​ទទា​ ​សួរ​តាបស​ពោធិសត្វ​ថា​)​ ​ខ្ញុំ​រស់នៅ​ជា​សុខសប្បាយ​ណាស់​ ​ទាំង​បាន​បរិភោគ​ ​(​ដោយ​ស្រួល​)​ ​តែ​ខ្ញុំ​ឋិតនៅ​ក្នុង​សេចក្ដី​អន្តរាយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​តើ​គតិ​របស់ខ្ញុំ​ដូចម្ដេច​។​
 [​៥៧៥​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​ចៅ​បក្សី​ ​បើ​ចិត្ត​របស់​អ្នក​មិន​បង្អោន​ទៅ​រក​អំពើបាប​ទេ​ ​បាប​ក៏​មិន​ប្រឡាក់​នូវ​អ្នក​ដ៏​ចំរើន​ដែល​ជា​អ្នក​មិន​ខ្វល់ខ្វាយ​ឡើយ​។​
 [​៥៧៦​]​ ​(​ទទា​ ​ពោល​ថា​)​ ​សត្វ​ទទា​ជាច្រើន​មក​ ​ព្រោះ​គិតថា​ ​ញាតិ​យើង​ទំនៅ​ ​(​ត្រង់​ទីនោះ​)​ ​ព្រាន​ប៉ះពាល់​នូវ​បាណាតិបាត​កម្ម​ ​ព្រោះ​អាស្រ័យ​ខ្ញុំ​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏​រង្កៀស​ក្នុង​រឿង​នោះ​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់