​[​៥៨១​]​ ​(​ព្រះពោធិសត្វ​ ​សំដែង​គុណ​របស់​ព្រះនាង​ទេវី​ថា​)​ ​ភរិយា​ណា​ ​របស់​ប្ដី​អ្នក​ទ័លក្រ​ ​ក៏​ជា​ស្រី​ទ័លក្រ​ដែរ​ ​របស់​ប្ដី​អ្នក​ស្ដុកស្ដម្ភ​ ​ក៏​ជា​ស្រី​ស្ដុកស្ដម្ភ​ ​មាន​កេរ្តិ៍ឈ្មោះ​ដែរ​ ​ភរិយា​នោះ​ ​ឈ្មោះថា​ជា​ភរិយា​ដ៏​ឧត្ដម​របស់​ប្ដី​នោះ​ ​ស្រី​ទាំងឡាយ​របស់​អ្នកមាន​ប្រាក់​ ​(​ក៏​ដូច្នោះ​ដែរ​)​។​

​ចប់​ ​សុច​ជ​ជាតក​ ​ទី១០​។​
​ចប់​ ​បុ​ចិ​មន្ទ​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​បុ​ចិ​មន្ទ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ចោរ​ ​១​ ​កស្សប​តាបស​ ​១​ ​តាបស​ខន្តិ​វាទី​ ​១​ ​ការរស់នៅ​អាក្រក់​ ​១​ ​សំដី​អាក្រក់​ ​១​ ​ទន្សាយ​ ​១​ ​បុគ្គល​ស្លាប់​ ​១​ ​វសន្ត​កាល​ ​១​ ​ការរស់នៅ​ជា​សុខ​ ​១​ ​ព្រះរាជា​មិន​លះបង់​នូវ​របស់​ដែល​លះបង់​ងាយ​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់