​នក្ខត្ត​ជាតក​ ​ទី៩​


 [​៤៩​]​ ​(​បណ្ឌិត​បុរស​ពោធិសត្វ​ ​ពោល​ថា​)​ ​ប្រយោជន៍​រមែង​កន្លង​បង់​នូវ​មនុស្ស​ល្ងង់​ ​ដែល​រាប់អាន​នក្ខត្តឫក្ស​ ​(​ព្រោះ​)​ ​សេចក្តី​ចំរើន​នៃ​ប្រយោជន៍​ ​ឈ្មោះថា​នក្ខត្តឫក្ស​ ​ឯ​ផ្កាយ​ទាំងឡាយ​ ​នឹង​ធ្វើអ្វី​បាន​។​

​ចប់​ ​នក្ខត្ត​ជាតក​ ​ទី៩​។​


​ទុម្មេធ​ជាតក​ ​ទី១០​


 [​៥០​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ពោល​ថា​)​ ​ការ​បូជា​ ​អញ​បាន​បួងសួង​ហើយដោយ​សារ​មនុស្ស​អាប់​ឥត​ប្រាជ្ញា​រាប់ពាន់​នាក់​ ​ឥឡូវនេះ​ ​អញ​នឹង​បូជា​ ​(​ព្រោះ​)​ ​ជន​មិន​ប្រកបដោយ​ធម៌​ច្រើន​នាក់​។​

​ចប់​ ​ទុម្មេធ​ជាតក​ ​ទី១០​។​
​ចប់​ ​អត្ថកាម​វគ្គ​ ​ទី៥​។​
​ចប់​ ​បឋម​បណ្ណា​សក​។​
​ឧទ្ទាន​នៃ​អត្ថកាម​វគ្គ​នោះ​គឺ​


​និយាយ​អំពី​មិត្ត​វិន្ទុ​កៈ​ ​(​ក្នុង​លោ​សក​ជាតក​)​ ​១​ ​ក​បោ​ត​កជា​ត​ក​ ​១​ ​វេឡុ​កជា​ត​ក​ ​១​ ​បុគ្គល​ល្ងង់ខ្លៅ​ ​(​ក្នុង​មកស​ជាតក​)​ ​១​ ​រោហិណី​ជាតក​ ​១​ ​ស្វា​ ​(​ក្នុង​អារាម​ទូ​សក​ជាតក​)​ ​១​ ​វា​រុ​ណិ​ទូ​សក​ជាតក​ ​១​ ​ចោរ​នៅក្នុង​ដែន​ចេ​តៈ​ ​(​ក្នុង​វេទ​ព្វ​ជាតក​)​ ​១​ ​ផ្កាយ​ ​(​ក្នុង​នក្ខត្ត​ជាតក​)​ ​១​ ​ការ​បូជា​ ​(​ក្នុង​ទុម្មេធ​ជាតក​)​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ២២ | បន្ទាប់