​រថល​ដ្ឋិ​ជាតក​ ​ទី២​


 [​៦២៦​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​បុគ្គល​ខ្លះ​ប្រហារ​ខ្លួន​ ​ដោយខ្លួនឯង​ ​ហើយ​និយាយ​ថា​ ​គេ​ប្រហារ​ក៏​មាន​ ​ផ្ចាញ់​គេ​ហើយ​និយាយ​ថា​ ​គេ​ផ្ចាញ់​ខ្លួន​ក៏​មាន​ ​អ្នកប្រាជ្ញ​កុំ​គប្បី​ជឿ​ពាក្យ​នៃ​អ្នក​និយាយ​មុន​ដោយ​ដាច់ខាត​ឡើយ​។​
 [​៦២៧​]​ ​ហេតុ​នោះ​ ​បណ្ឌិត​ជាតិ​ ​គួរ​ស្ដាប់​ពាក្យ​របស់​បុគ្គល​ក្រៅពី​នេះ​ផង​ ​លុះ​ស្ដាប់​ពាក្យ​របស់​ជន​ទាំងពីរ​នាក់​ហើយ​ ​គប្បី​ធ្វើតាម​ច្បាប់​ចុះ​។​
 [​៦២៨​]​ ​គ្រហស្ថ​អ្នក​បរិភោគ​កាម​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​មិន​ប្រពៃ​ ​អ្នកបួស​មិន​សង្រួម​ ​មិន​ប្រសើរ​ ​ព្រះរាជា​មិន​ពិចារណា​ហើយ​ធ្វើ​ ​មិន​ប្រសើរ​ ​បណ្ឌិត​ដែល​ជា​អ្នក​ច្រើន​ក្រោធ​ ​ក៏​ពុំប្រសើរ​។​
 [​៦២៩​]​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​នៃ​ទិស​ ​ក្សត្រិយ៍​គប្បី​ពិចារណា​ហើយ​សឹម​ធ្វើ​ ​បើមិនទាន់​ពិចារណា​ ​មិន​ត្រូវ​ធ្វើ​ទេ​ ​យស​ក្ដី​ ​កិត្តិស័ព្ទ​ក្ដី​ ​រមែង​ចំរើន​ដល់​ព្រះរាជា​ ​ដែល​ពិចារណា​ហើយ​ទើប​ធ្វើ​។​

​ចប់​ ​រថល​ដ្ឋិ​ជាតក​ ​ទី២​។​ ​

ថយ | ទំព័រទី ២២០ | បន្ទាប់