​គោ​ធ​ជាតក​ ​ទី៣​


 [​៦៣០​]​ ​(​នាងទេវី​ ​ក្រាបបង្គំទូល​ថា​)​ ​ព្រះអង្គ​ណា​ ​ដែល​មាន​ព្រះ​ខ័ន​សៀត​ ​ទ្រង់​ស្អិតស្អាង​ហើយ​ ​ទ្រទ្រង់នូវ​សំពត់​តិ​រី​ដិ​ ​ទ្រង់​មាន​ទន្សង​ឆ្អើរ​ ​បាន​បោល​ទៅ​អំពី​មែក​អស្សត្ថ​ព្រឹក្ស​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ប្រសើរ​ក្នុង​រថ​ ​គឺ​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ ​ក្នុង​កណ្ដាល​ព្រៃ​ ​ក្នុង​កាលនោះ​ឯង​។​
 ​[​៦៣១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​សំពះ​បុគ្គល​អ្នក​សំពះ​ខ្លួន​ ​គប្បី​សេពគប់​បុគ្គល​អ្នក​សេពគប់​ខ្លួន​ ​គប្បី​ធ្វើ​កិច្ច​របស់​បុគ្គល​ដែល​ជួយ​ធ្វើ​កិច្ច​ខ្លួន​ ​មិន​គប្បី​ធ្វើ​នូវ​សេចក្ដី​ចំរើន​ដល់​បុគ្គល​អ្នក​ប្រាថ្នា​សេចក្ដីវិនាស​ ​មិន​គប្បី​គប់​រក​នូវ​បុគ្គល​ដែល​មិន​គប់​រក​ ​(​ខ្លួន​នោះ​ឡើយ​)​។​
 [​៦៣២​]​ ​គប្បី​លះបង់​នូវ​បុគ្គល​ ​ដែល​លះបង់​ខ្លួន​ ​មិន​គប្បី​ធ្វើ​នូវ​សេចក្ដី​ស្រឡាញ់​ដោយ​តណ្ហា​ ​(​ក្នុង​បុគ្គល​នោះ​)​ ​មិន​គប្បី​គប់​រក​នូវ​បុគ្គល​ដែល​មានចិត្ត​រវើរវាយ​ ​ដូច​សត្វ​បក្សី​ដឹង​ថា​ ​ឈើ​មាន​ផ្លែ​អស់ហើយ​ ​(​ហើរ​ទៅ​រក​ដើមឈើ​ដែល​មាន​ផ្លែ​បរិបូណ៌​)​ ​គប្បី​រមិលមើល​បុគ្គល​ដទៃ​ ​ព្រោះថា​ ​លោកសន្និវាស​ធំ​ណាស់​។​
ថយ | ទំព័រទី ២២១ | បន្ទាប់