​[​៦៤៧​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​អាត្មា​មិន​ជាប់​ចំពាក់​ផង​ ​មិន​ខឹង​ផង​ ​ទាំង​វត្តុ​តិចតួច​ ​ដែល​មិនជា​ទីស្រឡាញ់​របស់​អាត្មា​ ​ក៏​មិន​មាន​ឡើយ​ ​មួយទៀត​ ​អាត្មា​មាន​សេចក្ដី​ត្រិះរិះ​ ​ក្នុងចិត្ត​ថា​ ​ធម្មតា​ ​នៃ​ត្រកូល​ប្រាកដ​ដូច្នេះ​ ​ដោយពិត​។​
 [​៦៤៨​]​ ​(​សេដ្ឋី​ ​ពោល​ថា​)​ ​យើងខ្ញុំ​បាន​ប្រគេន​អាសនៈ​ ​ប្រគេន​ទឹក​ ​ប្រគេន​ប្រេង​សម្រាប់​លាង​ជើង​ទាំងអស់​នេះ​ ​នេះ​ជា​ធម្មតា​របស់​ឪពុក​ ​និង​ជីតា​ ​ក្នុង​ត្រកូល​របស់​យើងខ្ញុំ​ ​សព្វ​ ​ៗ​ ​កាល​។​
 [​៦៤៩​]​ ​យើងខ្ញុំ​នឹង​បម្រើ​ ​(​សមណព្រាហ្មណ៍​អ្នក​ប្រព្រឹត្ត​ធម៌​ល្អ​)​ ​ដូចជា​ញាតិ​ជាន់ខ្ពស់​ ​ដោយ​សេចក្ដី​គោរព​ ​នេះ​ជា​ធម្មតា​របស់​ឪពុក​ ​និង​ជីតា​ក្នុង​ត្រកូល​របស់​យើងខ្ញុំ​ ​សព្វ​ ​ៗ​ ​កាល​។​

​ចប់​ ​បី​ឋ​ជាតក​ ​ទី៧​។​


​ថុ​សជាត​ក​ ​ទី៨​


 [​៦៥០​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​)​ ​កណ្ដុរ​ទាំងឡាយ​ ​ស្គាល់​ច្បាស់​នូវ​អង្កាម​ ​ស្គាល់​ច្បាស់​នូវ​អង្ករ​ ​កណ្ដុរ​ទាំងឡាយ​ ​វៀរបង់​នូវ​អង្កាម​ ​ស៊ី​តែ​អង្ករ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់