​[​៦៥១​]​ ​ការ​ប្រឹក្សា​គ្នា​ណា​ក្នុង​ព្រៃ​ ​ការ​ខ្សឹប​ណា​ក្នុង​ស្រុក​ ​ទាំង​ការ​គិត​ ​(​ប្រុង​ប្រហារ​)​ ​ណា​ ​រឿង​ទាំងនេះ​ ​អញ​ដឹង​ច្បាស់​ហើយ​។​
 [​៦៥២​]​ ​ឮ​ថា​ទំនៀម​ ​ស្វា​ជា​ឪពុក​ ​តែង​យក​ធ្មេញ​ទៅ​ខាំ​ផ្ដាច់​នូវ​អង្គជាត​របស់​កូនតូច​ ​ដែល​កើត​ហើយ​។​
 [​៦៥៣​]​ ​អ្នកឯង​លូន​វារ​ ​ដូចជា​ពពែ​ខ្វាក់​ក្នុង​ចំការ​ស្ពៃ​ ​បុគ្គល​ណា​ ​ដេក​ខាងក្រោម​ទីដេក​ ​អំពើ​របស់​បុគ្គល​នោះ​ ​យើង​ដឹង​ច្បាស់​ហើយ​។​

​ចប់​ ​ថុ​សជាត​ក​ ​ទី៨​។​


​ពាវេ​រុជា​ត​ក​ ​ទី៩​


 [​៦៥៤​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​ជន​ទាំងឡាយ​ ​បាន​យក​សាច់​ ​និង​ផ្លែឈើ​ ​បូជា​ក្អែក​ក្នុង​ដែន​នោះ​ ​ព្រោះ​មិនទាន់​ឃើញ​សត្វ​ក្ងោក​ ​ជា​សត្វ​មាន​សីរ្ស៍​ ​មាន​សំឡេង​ពីរោះ​។​
 [​៦៥៥​]​ ​ក្ងោក​ជា​សត្វ​បរិបូណ៌​ដោយ​សំឡេង​ពីរោះ​ ​បាន​មកដល់​ដែ​នពា​វេ​រុ​ ​ក្នុង​កាលណា​ ​លាភ​ ​និង​សក្ការៈ​របស់​ក្អែក​ ​ក៏​សាបសូន្យ​ក្នុង​កាលនោះ​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់