​[​៦៦៩​]​ ​បុគ្គល​ណា​ ​ដឹង​នូវ​ហេតុ​ដែល​កើតឡើង​ភ្លាម​ ​បុគ្គល​នោះ​ ​គង់​រួចចាក​សេចក្ដី​ចង្អៀត​ ​គឺ​សត្រូវ​ផង​ ​មិន​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ​ផង​។​

​ចប់​ ​វានរ​ជាតក​ ​ទី២​។​


​កុន្តិ​នី​ជាតក​ ​ទី៣​


 [​៦៧០​]​ ​(​មេ​ក្រៀល​ទូល​ស្ដេច​ថា​)​ ​ខ្ញុំ​នៅ​អាស្រ័យ​ក្នុង​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​ ​ៗ​ ​ធ្វើ​សក្ការបូជា​ជានិច្ច​ ​ឥឡូវនេះ​ ​ព្រះអង្គ​បាន​ធ្វើ​ ​(​នូវ​ហេតុ​ឲ្យ​ខ្ញុំ​ចេញទៅ​)​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ទៅ​។​
 [​៦៧១​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​បុគ្គល​ណា​ ​(​ដឹង​)​ ​អំពើអាក្រក់​ ​ដែល​អ្នកដទៃ​ធ្វើ​ហើយ​ចំពោះខ្លួន​ ​(​ដឹង​)​ ​អំពើអាក្រក់​តប​ ​ដែល​ខ្លួន​ធ្វើ​តបត​វិញ​ ​ពៀរ​របស់​បុគ្គល​នោះ​ ​រមែង​ស្ងប់​រម្ងាប់​ដោយ​អាការ​យ៉ាងនេះ​ ​នែនាង​ក្រៀល​ ​ចូរ​នាង​នៅ​ចុះ​ ​កុំទៅ​ឡើយ​។​
 [​៦៧២​]​ ​(​មេ​ក្រៀល​ ​និយាយ​ថា​)​ ​មិត្តភាព​នៃ​បុគ្គល​ដែល​ត្រូវ​គេ​ធ្វើ​ ​និង​បុគ្គល​អ្នកធ្វើ​ ​(​តប​)​ ​រមែង​មិន​តគ្នា​ទៀត​បាន​ឡើយ​ ​ចិត្ត​របស់ខ្ញុំ​ ​មិន​យល់តាម​ទេ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​រថ​ ​ខ្ញុំ​នឹង​ទៅ​មិនខាន​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់