[​៦៧៧​]​ ​(​សេដ្ឋីធីតា​ទី៤​ ​ពោល​ថា​)​ ​ស្ត្រី​ណា​លួច​ស្វាយ​របស់​លោកម្ចាស់​ ​ស្ត្រី​នោះ​មានខ្លួន​ប្រដាប់​ហើយ​ ​មាន​សំលៀកបំពាក់​ដ៏​ស្អាត​ ​ទ្រទ្រង់​កម្រងផ្កា​ ​ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍​ ​ចូរ​ដេក​នៅ​លើ​ទីដេក​តែម្នាក់ឯង​ចុះ​។​

​ចប់​ ​អម្ព​ជាតក​ ​ទី៤​។​


​គជ​កុម្ភ​ជាតក​ ​ទី៥​


 [​៦៧៨​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​កាលណា​ភ្លើង​(​១​)​ ​ឆេះ​ពៃ្រ​ ​ម្នា​លប​ចល​កៈ​ ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​ ​បើ​អ្នកមាន​សេចក្ដីព្យាយាម​យឺតយូរ​យ៉ាងនេះ​។​
 [​៦៧៩​]​ ​(​គជ​កុម្ភៈ​ ​(​ខ្យងសោក​)​ ​ពោល​ថា​)​ ​ប្រហោង​ឈើ​ ​ក្រហែងដី​មាន​ច្រើន​ ​បើ​យើង​ទៅ​មិនដល់​ទី​ទាំងនោះ​ទេ​ ​យើង​ទៀងតែ​ស្លាប់​។​
 [​៦៨០​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​រហ័សរហួន​ក្នុង​កាលដែល​ខ្លួន​ធ្វើការងារ​យឺតយូរ​ផង​ ​យឺតយូរ​ក្នុង​ការងារ​ដែលគេ​ត្រូវ​ធ្វើឲ្យ​រហ័សរហួន​ផង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​បំបាក់​នូវ​ប្រយោជន៍​របស់​ខ្លួន​ចោល​ ​ដូចជា​បុរស​ដើរ​ជាន់​ស្លឹកត្នោត​ស្ងួត​ឲ្យ​ខ្ទេច​ដូច្នោះ​។​
​(​១​)​ ​អគ្គិ​ ​បាវ​កោ​ ​គ​ណ្ហ​វត្តនី​ ​ទាំង៣សព្ទ​នេះ​ ​ជា​ឈ្មោះ​នៃ​ភ្លើង​តែ​ម្យ៉ាង​។​ ​អដ្ឋកថា​។
ថយ | ទំព័រទី ២៣៤ | បន្ទាប់