​មហា​សុបិន​ជាតក​ ​ទី៧​


 [​៧៧​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​ ​មហា​សុបិន​ ​១៦​ ​គឺ​)​ ​គោឡើងក​ទាំងឡាយ​ ​១​ ​ឈើ​ទាំងឡាយ​ ​១​ ​មេគោ​ទាំងឡាយ​ ​១​ ​គោ​ឈោ្មល​ទាំងឡាយ​ ​១​ ​សេះ​ ​១​ ​ភាជន៍​ ​(​មាស​)​ ​១​ ​មេ​ចចក​ ​១​ ​ក្អម​ ​១​ ​ស្រះ​បោក្ខរណី​ ​១​ ​បាយ​ឆៅ​ ​១​ ​ខ្លឹម​ចន្ទ​ន៏​ ​១​ ​ផែ្ល​ឃោ្ល​ក​ទាំងឡាយ​លិច​ ​១​ ​ថ្ម​ទាំងឡាយ​អ​ណែ្ដ​ត​ ​១​ ​មេ​កង្កែប​ទាំងឡាយ​ខាំ​ពស់វែក​ទាំងឡាយ​ ​១​ ​រាជហង្ស​មាស​ទាំងឡាយ​ចោម​រោ​មកែ្អ​ក​ ​១​ ​ខា្ល​ដំបង​ទាំងឡាយ​ ​(​រត់​ទៅ​)​ ​ព្រោះ​ភ្ញាក់​ផើ្អល​ ​ដោយ​សេ​ចកី្ដ​ខា្លច​អំពី​ពពែ​ទាំងឡាយ​ ​១​ ​បរិយាយ​ចំឡែក​ប្រព្រឹត្តទៅ​ ​ន័យ​ទាំងឡាយ​មាន​ក្នុង​សុបិន​ទាំងនេះ​។​

​ចប់​ ​មហា​សុបិន​ជាតក​ ​ទី៧​។​


​ឥ​លិ្ល​សជាត​ក​ ​ទី៨​


 [​៧៨​]​ ​(​ជាង​កោរ​កាត់​ពោធិសត្វ​ ​ពោល​ថា​)​ ​ជន​ទាំងពីរ​នាក់​ខ្ចក​ ​ជន​ទាំងពីរ​នាក់​ក្ងែង​ ​ជន​ទាំងពីរ​នាក់​មា​នភែ្ន​ក​ស្រលៀង​ ​ពក​កើត​ ​(​លើ​ក្បាល​)​ ​របស់​ជន​ទាំងពីរ​នាក់​ ​ខ្ញុំ​ព្រះអង្គ​មិន​សា្គល់​ ​(​អ្នកណា​)​ ​ជា​ឥ​លិ្ល​សសេ​ដ្ឋី​ទេ​។​

​ចប់​ ​ឥ​លិ្ល​សជាត​ក​ ​ទី៨​។​

ថយ | ទំព័រទី ៣៣ | បន្ទាប់