​លិ​ត្ត​វគ្គ​ ​ទី១០​
​លិ​ត្ត​ជាតក​ ​ទី១​


 [​៩១​]​ ​(​អ្នកលេង​ស្កា​ពោធិសត្វ​ ​ពោល​ថា​)​ ​បុរស​កាល​លេប​នូវ​កូន​សា្ក​ប្រឡាក់​ដោយ​ថ្នាំពិស​ ​មាន​តេជះ​ដ៏​ខាំ្លង​ ​ក៏​មិនដឹង​ខ្លួន​ ​ម្នាល​អ្នក​ចង្រៃ​ ​អ្នក​ចូរ​លេប​ទៅ​ ​នែអ្នក​លេង​អាក្រក់​ ​អ្នក​ចូរ​លេប​ទៅ​ ​ពិស​ដ៏​ផ្សា​ក្ដៅ​ ​នឹង​មានដល់​អ្នក​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​

​ចប់​ ​លិ​ត្ត​ជាតក​ ​ទី១​។​


​មហា​សារជាត​ក​ ​ទី២​


 [​៩២​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​)​ ​ក្នុង​កាល​សង្គ្រាម​កើតឡើង​ ​ពួក​ជន​រមែង​ប្រាថ្នា​នូវ​បុរស​អ្នក​ក្លៀវក្លា​ ​ក្នុង​ពួក​អ្នក​ប្រឹក្សា​ការ​ ​គេ​ប្រាថ្នា​នូវ​បុរស​អ្នកមាន​វាចា​មិន​រោយរាយ​ ​ក្នុង​កាល​មាន​បាយទឹក​ឆ្ងាញ់​ ​គេ​ប្រាថ្នា​នូវ​បុរស​ជាទីស្រឡាញ់​ ​ក្នុង​កាល​អាថ៌​ ​(​កំបាំង​)​ ​កើតឡើង​ ​គេ​ប្រាថ្នា​នូវ​បណ្ឌិត​។​

​ចប់​ ​មហា​សារជាត​ក​ ​ទី២​។​

ថយ | ទំព័រទី ៤១ | បន្ទាប់