​តេល​បត្ត​ជាតក​ ​ទី៦​


 ​[​៩៦​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​ត្រាស់​ថា​)​ ​បុគ្គល​គប្បី​នាំទៅ​នូវ​ភាជន៍​ប្រេង​ ​ដែល​ពេញ​ត្រឹម​កណ្ដាប់​មាត់​ ​មិន​ឲ្យ​ស្រក់​ទៅ​បាន​ ​យ៉ាងណាមិញ​ ​(​ព្រះ​យោគាវចរ​)​ ​កាល​ប្រាថ្នា​នូវ​ទិស​ដែល​ខ្លួន​មិនធ្លាប់​ទៅ​ ​គឺ​ព្រះនិព្វាន​ ​គប្បី​រក្សា​នូវ​ចិត្ត​របស់​ខ្លួន​ ​(​ដោយ​សតិ​)​ ​យ៉ាងនោះ​ដែរ​។​

​ចប់​ ​តេល​បត្ត​ជាតក​ ​ទី៦​។​


​នា​មសិ​ទិ្ធ​ជាតក​ ​ទី៧​


 ​[​៩៧​]​ ​(​អាចារ្យ​ទិសាបាមោក្ខ​ពោធិសត្វ​ ​ពោល​ថា​)​ ​មាណព​ឈ្មោះ​បាប​កៈ​ ​បានឃើញ​បុរស​រស់​ ​ហើយ​ស្លាប់​ផង​ ​ឃើញ​ទាសី​ឈ្មោះ​នាង​រក្សាទ្រព្យ​ ​ហើយ​ខ្សត់​ទ្រព្យ​ផង​ ​ឃើញ​បុរស​អ្នកដើរ​ផ្លូវ​ ​ហើយ​វង្វេង​ក្នុង​ព្រៃ​ផង​ ​មកវិញ​ហើយ​។​

​ចប់​ ​នាម​សិទ្ធិ​ជាតក​ ​ទី៧​។​


​កូដ​វាណិជ​ជាតក​ ​ទី៨​


 [​៩៨​]​ ​(​បិតា​របស់​អតិ​បណ្ឌិត​ពាណិជ​ ​ពោល​ថា​)​ ​បុគ្គល​ដែល​ឈ្មោះថា​បណ្ឌិត​ ​ជា​អ្នក​ប្រពៃ​ពិត​ ​ឯ​បុគ្គល​ឈ្មោះថា​អតិ​បណ្ឌិត​ ​មិន​ប្រពៃ​ទេ​ ​អាត្មាអញ​ ​ត្រូវ​ភ្លើង​រោល​ ​ព្រោះតែ​កូន​ឈ្មោះ​អតិ​បណ្ឌិត​។​

​ចប់​ ​កូដ​វាណិជ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ៤៣ | បន្ទាប់