​ឧទ​ញ្ជ​នី​ជាតក​ ​ទី៦​


 [​១០៦​]​ ​(​កូន​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​មេចោរ​ដុត​ចំអិន​ ​ល្មោភស៊ី​ ​ដូចជា​ភាជន៍​ដង​នូវ​ទឹក​ ​រមែង​សូម​នូវ​ប្រេង​ផង​ ​នូវ​អំបិល​ផង​ ​នឹង​ខ្ញុំ​ដែល​ធ្លាប់​រស់នៅ​ជា​សុខ​ ​ដោយ​សំដី​ហាក់ដូចជា​ប្រពន្ធ​។​

​ចប់​ ​ឧទ​ញ្ជ​នី​ជាតក​ ​ទី៦​។​


​សាលិ​ត្ត​កជា​ត​ក​ ​ទី៧​


 [​១០៧​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​ធម្មតា​ ​សិល្ប​សាស្រ្ត​យ៉ាងណាក៏ដោយ​ ​សុទ្ធតែ​សំរេច​ប្រយោជន៍​ ​សូម​ព្រះអង្គ​ទត​ ​ស្រុកសួយ​ទាំង​ ​៤​ ​ទិស​ ​ដែល​បុរស​ខ្វិន​បាន​ហើយ​ ​ដោយ​ការ​ផ្ទាត់​ ​(​អាចម៍​ពពែ​)​ ​នៃ​បុរស​ខ្វិន​។​

​ចប់​ ​សាលិ​ត្ត​កជា​ត​ក​ ​ទី៧​។​


​ពា​ហិ​យ​ជាតក​ ​ទី៨​


 [​១០៨​]​ ​(​អាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​ជន​គប្បី​សិក្សា​នូវ​កិច្ច​ដែល​ត្រូវ​សិក្សា​ ​ពួក​ជន​ ​រមែង​មាន​សេចក្ដី​ពេញចិត្ត​ក្នុង​កិច្ច​នោះ​ ​ចំណែក​ស្រី​អ្ន​ក​ស្រុក​ពា​ហិយៈ​ ​បាន​ញ៉ាំង​ព្រះរាជា​ឲ្យ​ត្រេកអរ​ ​ដោយ​ការ​ខ្មាសអៀន​ ​(​របស់​ខ្លួន​)​។​

​ចប់​ ​ពា​ហិ​យៈ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ៤៨ | បន្ទាប់