​កុស​នាឡិ​វគ្គ​ ​ទី១៣​
​កុស​នាឡិ​ជាតក​ ​ទី១​


 [​១២១​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​ជន​ស្មើគ្នា​ក្តី​ ​ទាំង​ជន​ប្រសើរ​ជាង​ក្តី​ ​គប្បី​ធ្វើ​ ​(​នូវ​មិត្ត​ធម៌​)​ ​សូម្បី​ជន​ម្នាក់​ជា​អ្នក​ថោកទាប​ ​ក៏​គប្បី​ធ្វើ​ ​(​នូវ​មិត្ត​ធម៌​ដែរ​)​ ​ព្រោះ​មិត្ត​ទាំងនោះ​ ​គប្បី​ធ្វើ​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ក្នុង​កាលដែល​មាន​សេចក្តី​វិនាស​ ​ដូចជា​ខ្ញុំ​ជា​ទេវតា​ ​ឈ្មោះ​កុស​នាឡិ​ ​និង​ទេវតា​ឈ្មោះ​រុ​ចា​ ​ធ្វើ​នូវ​ប្រយោជន៍​ដ៏​ឧត្តម​ ​(​ក្នុង​កាលដែល​មាន​សេចក្តី​វិនាស​)​។​

​ចប់​ ​កុស​នាឡិ​ជាតក​ ​ទី១​។​


​ទុម្មេធ​ជាតក​ ​ទី២​


 [​១២២​]​ ​(​ទ្រ​ម័ក​ដំរី​ ​ពោល​ថា​)​ ​បុគ្គល​ឥត​ប្រាជ្ញា​ ​បាន​យស​បរិវារ​ហើយ​ ​តែង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​ខ្លួន​ ​ទំាង​ប្រតិបត្តិ​ ​ដើម្បី​បៀតបៀន​ដល់​ខ្លួនឯង​ផង​ ​ដល់​ជន​ទំាង​ឡាយ​ដទៃ​ផង​។​

​ចប់​ ​ទុម្មេធ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៥៤ | បន្ទាប់