​ឃ​តា​សន​ជាតក​ ​ទី៣​


 [​១៣៣​]​ ​(​ស្ដេច​បក្សី​ពោធិសត្វ​ ​ពោល​ថា​)​ ​សេចក្ដី​ក្សេមក្សាន្ត​ ​មាននៅ​លើ​ខ្នងទឹក​ណា​ ​លើ​ខ្នងទឹក​នោះ​ ​មាន​សត្រូវ​កើត​ហើយ​ ​ព្រោះ​ភ្លើង​ឆេះ​ត្រង់​ពាក់កណ្ដាល​នៃ​ទឹក​ ​ទីអាស្រ័យ​នៅ​ ​(​នៃ​ពួក​យើង​)​ ​លើ​ដើមឈើ​ ​(​ដែល​ដុះ​)​ ​លើ​ផែនដី​ធំ​ ​ក្នុងថ្ងៃនេះ​គ្មាន​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅកាន់​ទិស​ឯទៀត​ទៅ​ ​ថ្ងៃនេះ​ភ័យ​កើតឡើង​ដល់​យើង​ទាំងឡាយ​ ​អំពី​ឈើ​ជាទី​ពឹង​ហើយ​។​

​ចប់​ ​ឃ​តា​សន​ជាតក​ ​ទី៣​។​


​ឈាន​សោធន​ជាតក​ ​ទី៤​


 [​១៣៤​]​ ​(​មហាព្រហ្ម​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​សត្វ​ណា​ ​មាន​សញ្ញា​ ​ពួក​សត្វ​នោះ​ ​ក៏​ទុគ៌ត​ ​(​មិនបាន​សមាបត្តិ​)​ ​ពួក​សត្វ​ណា​ ​មិន​មាន​សញ្ញា​ ​ពួក​សត្វ​នោះ​ក៏​ទុគ៌ត​ ​អ្នក​ចូរ​វៀរ​នូវ​សត្វ​ទាំងពីរ​ពួក​នោះ​ចេញ​ ​សុខ​ដែល​កើតអំពី​សមាបត្តិ​នោះ​ ​ឈ្មោះថា​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ឡើយ​។​

​ចប់​ ​ឈាន​សោធន​ជាតក​ ​ទី៤​។​

ថយ | ទំព័រទី ៥៩ | បន្ទាប់