​សីល​វគ្គ​ ​ទី២​
​លក្ខណ​ជាតក​ ​ទី១​


 [​១១​]​ ​(​ម្រឹគ​ពោធិសត្វ​ ​ពោល​ថា​)​ ​សេចក្តី​ចំរើន​ ​តែង​មានដល់​ពួក​ជន​អ្នកមានសីល​ ​អ្នក​ប្រព្រឹត្ត​បដិ​សន្ថា​រៈ​ ​នាង​ចូរ​មើល​ម្រឹគ​ឈ្មោះ​លក្ខណៈ​ ​កំពុង​ដើរមក​ ​ដែល​ពួក​ញាតិ​ហែហម​ហើយ​ ​នាង​ឃើញ​ម្រឹគ​ឈ្មោះ​កា​ឡៈ​នេះ​ ​ដែល​សាបសូន្យ​ចាក​ពួក​ញាតិ​ ​(​កំពុង​ដើរមក​)​ ​ឬទេ​។​

​ចប់​ ​លក្ខណ​ជាតក​ ​ទី១​។​


​និគ្រោធ​មិគ​ជាតក​ ​ទី២​


 [​១២​]​ ​(​មេ​ម្រឹគ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​សេព​នូវ​ម្រឹគ​ឈ្មោះ​និ​គ្រោ​ធៈ​តែ​ម្យ៉ាង​ ​កុំ​គប្បី​សេព​នូវ​ម្រឹគ​ឈ្មោះ​សា​ខៈ​ឡើយ​ ​ការ​ស្លាប់​ក្នុង​សំណាក់​នៃ​ម្រឹគ​ឈ្មោះ​និ​គ្រោ​ធៈ​ ​ជា​ការ​ប្រសើរ​ ​ការរស់នៅ​ក្នុង​សំណាក់​នៃ​ម្រឹគ​ឈ្មោះ​សា​ខៈ​ ​ពុំប្រសើរ​ឡើយ​។​

​ចប់​ ​និគ្រោធ​មិគ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៦ | បន្ទាប់