​បុប្ផ​រត្ត​ជាតក​ ​ទី៧​


 ​[​១៤៧​]​ ​(​មនុស្ស​ទុគ៌ត​ ​ពោល​ថា​)​ ​ក្អែក​ចោះ​អញ​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​មិនជា​ទុក្ខ​ទេ​ ​សេចក្ដីទុក្ខ​នោះ​ ​ក៏​មិន​មានដល់​យើង​ឡើយ​ ​ទុក្ខ​មានដល់​យើង​នោះ​ ​ត្រង់​ភរិយា​ឈ្មោះ​សា​មា​ ​មិន​ស្លៀក​សណ្ដប់​សំពត់​ ​ដែល​ជ្រលក់​ដោយ​ទឹក​ដកគាំ​ ​ដើរមើល​មហោស្រព​ ​ក្នុង​ខែកត្តិក​។​

​ចប់​ ​បុប្ផ​រត្ត​ជាតក​ ​ទី៧​។​


​សិង្គាល​ជាតក​ ​ទី៨​


 [​១៤៨​]​ ​(​ចចក​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​នឹង​មិន​ចូលកាន់​ពោះ​ដំរី​ទៀត​ ​យើង​នឹង​មិន​ចូលកាន់​ពោះ​ដំរី​ទៀត​ ​យើង​នឹង​មិន​ចូលកាន់​ពោះ​ដំរី​ញយ​ ​ៗ​ ​ទេ​ ​ព្រោះ​យើង​ត្រូវ​ភ័យ​គម្រាម​ហើយ​ ​ដូច្នោះ​។​

​ចប់​ ​សិង្គាល​ជាតក​ ​ទី៨​។​


​ឯក​បណ្ណ​ជាតក​ ​ទី៩​


 [​១៤៩​]​ ​(​ឥសី​ពោធិសត្វ​ ​ពោល​ថា​)​ ​ឈើ​នេះ​ ​ទើបតែនឹង​មាន​ស្លឹក​តែមួយ​ ​ៗ​ ​ដុះ​អំពី​ផែនដី​ ​មិនទាន់​ដល់​ ​៤ធ្នាប់​ ​មាន​ផ្លែ​ដូចជា​ថ្នាំពិស​ទៅ​ហើយ​ ​ចំណង់​ឈើ​នេះ​ធំឡើង​ ​នឹង​ដូចម្ដេច​ទៅទៀត​។​

​ចប់​ ​ឯក​បណ្ណ​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ៦៥ | បន្ទាប់