​ឧរគ​ជាតក​ ​ទី៤​ ​


 [​១៥៧​]​ ​(​គ្រុឌ​ ​ពោល​ថា​)​ ​ស្ដេច​នាគ​ដ៏​ប្រសើរ​ជាង​ពស់​ទាំងឡាយ​ ​មាន​ភេទ​ដូចជា​កែវ​ដែល​កើតអំពី​ថ្ម​ ​ប្រាថ្នា​ដើម្បី​រួច​ ​បាន​ចូល​ទៅ​ក្នុង​សំពត់​ស្លៀក​នេះ​ ​ខ្ញុំ​កោតក្រែង​នូវ​បុគ្គល​មាន​ភេទ​ដ៏​ប្រសើរ​ ​ខ្ញុំ​ប្រាថ្នា​នឹង​បរិភោគ​ ​តែ​មិន​អាច​នឹង​បរិភោគ​បាន​។​
 [​១៥៨​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នកមាន​បុគ្គល​ដ៏​ប្រសើរ​គ្រប់គ្រង​ហើយ​ ​ចូរ​រស់នៅ​អស់​កាលយូរ​ ​អាហារ​ជា​ទិព្វ​ទាំងឡាយ​ ​ចូរ​កើត​ប្រាកដ​ដល់​អ្នក​ ​(​ព្រោះថា​)​ ​អ្នក​កោតក្រែង​នូវ​បុគ្គល​មាន​ភេទ​ដ៏​ប្រសើរ​ ​អ្នក​ប្រាថ្នា​នឹង​បិ​ភោគ​ ​តែ​មិន​អាច​បរិភោគ​បាន​។​

​ចប់​ ​ឧរគ​ជាតក​ ​ទី៤​។​


​ភ​គ្គ​ជាតក​ ​ទី៥​


 [​១៥៩​]​ ​(​មាណព​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​ភគ្គៈ​ ​សូម​លោក​រស់នៅ​អស់​ ​១២០​ ​ឆ្នាំ​ ​បិសាច​ទាំងឡាយ​ ​ចូរ​កុំ​ទំពាស៊ី​នូវ​ខ្ញុំ​ឡើយ​ ​សូម​លោក​រស់នៅ​អស់​ ​១២០​ ​ឆ្នាំ​។​
 [​១៦០​]​ ​(​បិតា​របស់​ពោធិសត្វ​ ​ពោល​ថា​)​ ​ចូរ​អ្នក​រស់នៅ​អស់​ ​១២០​ ​ឆ្នាំ​ដែរ​ ​បិសាច​ទាំងឡាយ​ ​ចូរ​ទំពាស៊ី​នូវ​ថ្នាំពិស​ ​អ្នក​ចូរ​រស់នៅ​អស់​ ​១២០​ ​ឆ្នាំ​។​

​ចប់​ ​ភ​គ្គ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៧០ | បន្ទាប់