​[​១៦៤​]​ ​(​សីហៈ​ពោធិសត្វ​ ​ពោល​ថា​)​ ​ប្រសិនបើ​មិត្រ​មាន​កំឡាំង​ខ្សោយ​ ​តែ​តាំងនៅ​ក្នុង​មិត្រ​ធម៌​ទាំងឡាយ​ ​បុគ្គល​នោះ​ ​ហៅថា​ជា​ញាតិ​ផង​ ​ជា​ផៅពង្ស​ផង​ ​បុគ្គល​នោះ​ហៅថា​ ​មិត្រ​ផង​ ​បុគ្គល​នោះ​ហៅថា​ ​សំឡាញ់​របស់​យើង​ផង​ ​ម្នាល​មេ​ម្រឹគ​មាន​ចង្កូម​ ​នាង​កុំ​មើលងាយ​ចចក​ឈ្មោល​ ​និង​ចចក​ញី​ជា​សំឡាញ់​យើង​ឡើយ​ ​ព្រោះ​ចចក​ ​ជា​អ្នកឲ្យ​ជីវិត​ដល់​យើង​។​

​ចប់​ ​គុណជាតក​ ​ទី៧​។​


​សុ​ហនុ​ជាតក​ ​ទី៨​ ​


 [​១៦៥​]​ ​(​អមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​សេះ​ឈ្មោះ​សុ​ហនុ​ ​ធ្វើ​នូវ​សេចក្ដី​ស្រឡាញ់​នេះ​ ​ជាមួយនឹង​សេះ​ឈ្មោះ​សោ​ណៈ​ ​មិនមែន​ដោយ​មារយាទ​មិន​ស្មើគ្នា​ទេ​ ​សេចក្ដី​ប្រព្រឹត្ត​របស់​សេះ​ឈ្មោះ​សោ​ណៈ​យ៉ាងណា​ ​សេះ​ឈ្មោះ​សុ​ហនុ​ ​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​។​
 [​១៦៦​]​ ​អំពើ​រមែង​ស្មើគ្នា​ដោយ​ការ​ស្ទុះ​ទៅ​ ​និង​ការ​ឃ្នើសឃ្នង​ ​និង​ការ​ខាំ​កាត់​នូវ​ខ្សែ​ជានិច្ច​ ​អំពើអាក្រក់​ស្មើគ្នា​ ​ដោយ​អំពើអាក្រក់​ ​ការ​មិន​រៀបរយ​ស្មើគ្នា​ ​ដោយ​ការ​មិន​រៀបរយ​។​

​ចប់​ ​សុ​ហនុ​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ៧២ | បន្ទាប់