​មោរ​ជាតក​ ​ទី៩​


 [​១៦៧​]​ ​(​ក្ងោក​ពោធិសត្វ​ ​ពោល​ថា​)​ ​សុរិយទេវបុត្រ​ណា​ ​ជាឯក​រាជ​ ​មាន​ចក្ខុ​ ​មាន​សម្បុរ​ដូចជា​មាស​ ​មាន​ពន្លឺ​ផ្សាយ​ទៅលើ​ផែនដី​ ​កំពុង​រះ​ឡើង​ ​ខ្ញុំ​សូម​នមស្ការ​នូវ​សុរិយទេវបុត្រ​នោះ​ ​អ្នកមាន​សម្បុរ​ដូចជា​មាស​ ​មាន​ពន្លឺ​ផ្សាយ​ទៅលើ​ផែនដី​ ​ខ្ញុំ​សូមឲ្យ​លោក​គ្រប់គ្រង​រក្សា​ ​អស់​វេលា​ថ្ងៃ​ក្នុងថ្ងៃនេះ​ ​ពា្រហ្មណ៍​ទាំងឡាយ​ណា​ ​សំរេច​នូវ​វេទ​ ​ក្នុង​ធម៌​ទាំងពួង​ ​សូម​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ទទួល​នូវ​ការ​នមស្ការ​របស់ខ្ញុំ​ ​សូម​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​រក្សា​នូវ​ខ្ញុំ​ ​ការ​នមស្ការ​ ​ចូរ​មានដល់​លោកអ្នក​ត្រាស់​ដឹង​ទាំងឡាយ​ ​ការ​នមស្ការ​ ​ចូរ​មានដល់​សេចក្ដី​ត្រាស់​ដឹង​ ​ការ​នមស្ការ​ ​ចូរ​មានដល់​លោកអ្នក​រួច​ទាំងឡាយ​ ​ការ​នមស្ការ​ ​ចូរ​មានដល់​វិមុត្តិ​ ​ក្ងោក​ពោធិសត្វ​នោះ​ ​ធ្វើ​បរិត្ត​នេះ​រួចហើយ​ ​ទើប​ត្រាច់​ទៅ​ស្វែងរក​អាហារ​។​
 [​១៦៨​]​ ​(​សុរិយទេវបុត្រ​ណា​)​ ​ជាឯក​រាជ​ ​មាន​ចក្ខុ​ ​មាន​សម្បុរ​ដូចជា​មាស​ ​មាន​ពន្លឺ​ផ្សាយ​ទៅលើ​ផែនដី​ ​កំពុង​អស្ដង្គត​ទៅ​ ​ខ្ញុំ​សូម​នមស្ការ​ ​នូវ​សុរិយទេវបុត្រ​នោះ​ ​អ្នកមាន​សម្បុរ​ដូច​មាស​ ​មាន​ពន្លឺ​ផ្សាយ​ទៅលើ​ផែនដី​ ​ខ្ញុំ​សូមឲ្យ​លោក​គ្រប់គ្រង​រក្សា​ ​អស់​រាត្រី​ក្នុងថ្ងៃនេះ​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់