​ពា្រហ្មណ៍​ទាំងឡាយ​ណា​ ​សំរេច​នូវ​វេទ​ ​ក្នុង​ធម៌​ទាំងពួង​ ​សូម​ព្រាហ្មណ៍​ទាំងនោះ​ ​ទទួល​នូវ​កា​រន​ម​ស្កា​របស់ខ្ញុំ​ ​សូម​ព្រាហ្មណ៍​ទាំងនោះ​ ​រក្សា​នូវ​ខ្ញុំ​ ​ការ​នមស្ការ​ ​ចូរ​មានដល់​លោកអ្នក​ត្រាស់​ដឹង​ទាំងឡាយ​ ​ការ​នមស្ការ​ ​ចូរ​មានដល់​សេចក្ដី​ត្រាស់​ដឹង​ ​ការ​នមស្ការ​ ​ចូរ​មានដល់​លោកអ្នក​រួច​ទាំងឡាយ​ ​ការ​នមស្ការ​ ​ចូរ​មានដល់​វិមុត្តិ​ ​ក្ងោក​ពោធិសត្វ​ ​ធ្វើ​បរិត្ត​នេះ​រួចហើយ​ ​ទើបបាន​សម្រេចការ​នៅ​។​

​ចប់​ ​មោរ​ជាតក​ ​ទី៩​។​


​វិ​នីល​កជា​ត​ក​ ​ទី១០​


 [​១៦៩​]​ ​(​កូន​ក្អែក​កាត់​ហង្ស​ ​ពោល​ថា​)​ ​ហង្ស​ទាំងឡាយ​ ​(​រមែង​នាំ​យើង​)​ ​ឈ្មោះ​វិ​នីល​កៈ​ទៅ​បាន​យ៉ាងណាមិញ​ ​សេះ​អាជានេយ្យ​ទាំងឡាយ​ ​នាំ​នូវ​ព្រះបាទ​វិទេហៈ​អ្នកគ្រប់គ្រង​ក្រុង​មិថិលា​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១៧០​]​ ​(​ហង្ស​ពោធិសត្វ​ជា​បិតា​ ​ពោល​ថា​)​ ​ម្នាល​ចៅ​វិ​នី​លៈ​ ​អ្នក​គប់​រក​នូវ​ព្រៃភ្នំ​មាន​ច្រក​ចង្អៀត​ ​ម្នាលកូន​ ​អ្នក​សេព​នូវ​កន្លែង​មិនមែន​ជាទី​របស់​អ្នក​ ​ៗ​ ​ចូរ​សេព​នូវ​កន្លែង​ជាទីបំផុត​នៃ​ស្រុក​ចុះ​ ​ទីនោះ​ជា​លំនៅ​របស់​មាតា​អ្នក​ហើយ​។​

​ចប់​ ​វិ​នីល​កជា​ត​ក​ ​ទី១០​។​
​ចប់​ ​ទឡ្ហ​វគ្គ​ ​ទី១​។​ ​

ថយ | ទំព័រទី ៧៤ | បន្ទាប់