​ខ​រា​ទិ​យ​ជាតក​ ​ទី៥​


 [​១៥​]​ ​(​ម្រឹគ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាលនាង​ខ​រា​ទិ​យា​ ​យើង​មិន​អាច​ទូន្មាន​ម្រឹគ​ ​មាន​ក្រចក​ ​៨​ ​មាន​ស្នែង​វៀច​គល់​ ​និង​ស្រួច​ចុង​ដ៏​ក្រៃលែង​ ​ជា​សត្វ​កន្លង​នូវ​កាល​នៃ​ដម្បូន្មាន​ ​៧​ ​នោះ​បាន​ឡើយ​។​

​ចប់​ ​ខ​រា​ទិ​យ​ជាតក​ ​ទី៥​។​


​តិប​ល្ល​ត្ថ​មិគ​ជាតក​ ​ទី៦​


 [​១៦​]​ ​(​ម្រឹគ​ពោធិសត្វ​ ​ពោល​ថា​)​ ​អ​ញបានញុំាង​ម្រឹគ​ ​មាន​ដំណេក​ ​៣​ ​មាន​ក្រចក​ ​៨​ ​ជា​សត្វ​ផឹកទឹក​ក្នុង​ពេល​អធ្រាត្រ​ ​ឲ្យ​រៀន​មាយា​ច្រើន​ហើយ​ ​ម្រឹគ​ជា​ក្មួយ​បាន​ដកដង្ហើម​ខ្ទប់​នឹង​ផែនដី​ ​ដោយ​រន្ធច្រមុះ​ម្ខាង​ ​បញ្ឆោត​ ​(​ព្រានព្រៃ​)​ ​ដោយ​កល់​ ​៦​ ​យ៉ាង​។​

​ចប់​ ​តិប​ល្ល​ត្ថ​មិគ​ជាតក​ ​ទី៦​។​


​មា​លុត​ជាតក​ ​ទី៧​


 [​១៧​]​ ​(​ឥសី​ពោធិសត្វ​ ​ពោល​ថា​)​ ​កាលណា​ខ្យល់បក់​ ​ទោះ​ខាង​រនោច​ក្តី​ ​ខាង​ខ្នើត​ក្តី​ ​កាលនោះ​ ​ត្រជាក់​ទាំងឡាយ​ ​ក៏​កើតអំពី​ខ្យល់​ ​អ្នក​ទាំងពីរ​ ​មិន​ចាលចាញ់​ ​ក្នុង​ប្រស្នា​នេះ​ឡើយ​។​

​ចប់​ ​មា​លុត​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ៨ | បន្ទាប់