​[​១៩៤​]​ ​(​សីហៈ​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាលកូន​ ​ចចក​ ​ជា​សត្វ​ថោកទាប​ជាង​ម្រឹគ​ទាំងឡាយ​ ​វា​បន្លឺ​ឡើង​ ​ពួក​សីហៈ​ ​កាល​ខ្ពើមរអើម​នូវ​ជាតិ​របស់​វា​ ​រមែង​នាំគ្នា​អង្គុយ​នៅ​ស្ងៀម​។​

​ចប់​ ​ទទ្ទរ​ជាតក​ ​ទី២​។​


​មក្កដ​ជាតក​ ​ទី៣​


 [​១៩៥​]​ ​(​តាបស​ជា​កូន​ ​ពោល​ថា​)​ ​បពិត្របិតា​ ​មាណព​នុ៎ះ​ ​បាន​ឈរផ្អែក​នឹង​គល់​ត្នោត​ ​រោង​របស់​យើង​នេះ​មាន​ ​បើ​ដូច្នោះ​ ​យើង​នឹង​ប្រគល់​រោង​ឲ្យ​ទៅ​មាណព​នោះ​ចុះ​។​
 ​[​១៩៦​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាលកូន​ ​អ្នក​កុំ​ហៅ​វា​ឡើយ​ ​វា​គប្បី​ប្រទូស្ត​នូវ​រោង​របស់​យើង​មិនខាន​ ​មុខ​ព្រាហ្មណ៍​ដែល​មាន​សីលធម៌​ល្អ​ ​មិនមែន​បែបយ៉ាង​នេះ​ទេ​។​

​ចប់​ ​មក្កដ​ជាតក​ ​ទី៣​។​


​ទុ​ព្ភិ​យម​ក្ក​ដ​ជាតក​ ​ទី៤​


 ​[​១៩៧​]​ ​(​ព្រាហ្មណ៍​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​បាន​ឲ្យទឹក​ច្រើន​ដល់​ឯង​ ​ដែល​ត្រូវ​កំ​ដៅ​ថ្ងៃ​បៀតបៀន​ស្រេក​ហើយ​ ​ឥឡូវនេះ​ ​ឯង​ផឹក​ហើយ​ ​ធ្វើ​សំឡេង​គំហក​ថា​ ​កិកិ​ ​ដូច្នេះ​ ​ការសេពគប់​ដោយ​ជន​អាក្រក់​ ​មិន​ប្រសើរ​ឡើយ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់