រុហ​ក​វគ្គ​ ​ទី៥​
​រុហ​កជា​ត​ក​ ​ទី១​


 [​២៣១​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​ម្នាល​រុហ​ក​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ខ្សែ​បន្លោះធ្នូ​សូម្បី​ដាច់​ហើយ​ ​គេ​ត​ឲ្យ​ជាប់​វិញ​ ​អ្នក​ចូរ​តភ្ជាប់​ជាមួយនឹង​នាង​បូ​រា​ណី​វិញ​ចុះ​ ​កុំ​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ក្រោធ​ឡើយ​។​
 [​២៣២​]​ ​(​រុហ​ក​បុរោហិត​ ​ក្រាបទូល​ថា​)​ ​កាលបើ​សំបក​ក្រចៅ​ដែល​ ​(​ទន់​)​ ​មាន​ ​ទាំង​ជន​អ្នកធ្វើ​ក៏​មាន​ ​ទូលព្រះបង្គំ​ ​នឹង​ធ្វើ​នូវ​ខ្សែ​បន្លោះធ្នូ​ដទៃ​ ​មិន​គួរ​ឡើយ​នឹង​តភ្ជាប់​ជាមួយនឹង​នាង​បូ​រា​ណី​ទេ​។​

​ចប់​ ​រុហ​កជា​ត​ក​ ​ទី១​។​


​សិរី​កាឡ​ក​ណ្ណិ​ជាតក​ ​ទី២​


 [​២៣៣​]​ ​(​ព្រះបាទ​វិទេហ​រាជ​ ​ត្រាស់​ថា​)​ ​ម្នាល​មហោសធ​ ​ស្រ្តី​ដែល​មាន​រូបល្អ​ ​តែ​ស្រ្តី​នោះ​មាន​សីល​ ​បុរស​មិន​គប្បី​ប្រាថ្នា​ស្រ្តី​នោះ​ ​អ្នកជឿ​ឬទេ​។​
 [​២៣៤​]​ ​(​មហោសធ​ ​ក្រាបទូល​ថា​)​ ​បពិត្រមហារាជ​ ​ទូលព្រះបង្គំ​ជឿ​ ​បុរស​ដែល​ថោកទាប​ ​(​មិន​ត្រូវការ​នឹង​ស្រ្តី​នោះ​ទេ​)​ ​(​ព្រោះ​)​ ​សិរី​ ​និង​កាឡកណ្ណី​ ​រមែង​មិន​ចួប​ប្រសព្វគ្នា​ក្នុង​កាលណា​ម្ដង​ឡើយ​។​

​ចប់​ ​សិរី​កាឡ​ក​ណ្ណិ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ៩៤ | បន្ទាប់