​ចុល្ល​បទុម​ជាតក​ ​ទី៣​


 [​២៣៥​]​ ​(​ព្រះរាជា​ពោធិសត្វ​ ​ត្រាស់​ថា​)​ ​ស្រ្តី​ទ្រុស្តសីល​នោះ​ ​គឺ​មេនេះ​ឯង​ ​បទុម​កុមារ​នោះ​ ​មិនមែន​អ្នកដទៃ​ឡើយ​ ​គឺ​អញ​នេះឯង​ ​(​ស្រ្តី​នោះ​)​ ​និយាយចំ​ពោះ​បុរស​ណា​ថា​ ​ជា​ប្ដី​អំពី​ក្មេង​របស់​អញ​ ​បុរស​នោះ​ ​មានដៃ​កំបុត​ ​មិនមែន​អ្នកដទៃ​ឡើយ​ ​គឺ​អា​កំបុត​នេះឯង​ ​ស្ត្រី​ទាំងឡាយ​ត្រូវ​គេ​សម្លាប់ចោល​ ​ព្រោះ​ស្រ្តី​ទាំងឡាយ​ ​មិន​មាន​ពាក្យសច្ចៈ​។​
 [​២៣៦​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំពង​បុរស​លាមក​អាក្រក់​ ​ប្រាកដ​ស្មើដោយ​សាកសព​ ​ដែល​សេព​នូវ​ប្រពន្ធ​នៃ​បុគ្គល​ដទៃ​នេះ​ ​ដោយ​អង្រែ​ផង​ ​ហើយ​កាត់​ត្រចៀក​ ​និង​ច្រមុះ​នៃ​ស្រ្តី​ដែល​រស់នៅ​ ​គោរព​ប្ដី​អាក្រក់​នេះ​ផង​។​

​ចប់​ ​ចុល្ល​បទុម​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ៩៥ | បន្ទាប់