​[​៧៣៤​]​ ​លំដាប់នោះ​ ​មាណព​ប្រាប់​ព្រាហ្មណ៍​នោះ​ថា​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​រុងរឿង​ក្នុង​វិថី​ទាំងពីរ​ ​រថ​របស់ខ្ញុំ​ដែល​ធ្វើ​ដោយ​មាស​ ​ទើបសម​ដោយគូ​នៃ​កង់​ ​គឺ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​នោះ​។​
 [​៧៣៥​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​ម្នាល​មាណព​ ​អ្នក​ណា​បា្រ​ថ្នា​របស់​ដែល​មិន​គួ​របា្រថ្នា​ ​អ្នកនោះ​ចំជា​ល្ងង់​មែន​ ​ខ្ញុំ​សំគាល់​ថា​ ​អ្នក​នឹង​ស្លាប់​ ​អ្នក​ពិតជា​មិនបាន​នូវ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ឡើយ​។​
 [​៧៣៦​]​ ​(​មាណព​.​.​.​.​)​ ​ការ​ចរ​ទៅ​ ​និង​ចរ​មក​ ​(​នៃ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងពីរ​)​ ​ក៏​ប្រាកដ​ ​វណ្ណធាតុ​ ​(​រស្មី​)​ ​ក៏​ប្រាកដ​ ​វិថី​ទាំងពីរ​ឰដ៏​អាកាស​នុ៎ះ​ ​ក៏​ប្រាកដ​ ​ចំណែកខាង​ជន​ធ្វើ​មរណកាល​ ​ទៅកាន់​លោកខាងមុខ​ហើយ​ ​មិន​ប្រាកដ​ទេ​ ​បណ្តា​យើង​ទាំងពីរ​នាក់​ ​ដែល​កំពុង​កន្ទក់កន្ទេញ​ ​តើ​អ្នកណា​ល្ងង់​ជាង​។​
 [​៧៣៧​]​ ​(​ព្រាហ្មណ៍​.​.​.​.​)​ ​មា្ន​លមា​ណព​ ​អ្នក​និយាយ​ត្រូវ​មែន​ ​បណ្តា​យើង​ទាំងពីរ​នាក់​ ​កំពុង​កន្ទក់កន្ទេញ​ ​ខ្ញុំ​នឹង​ឯង​ជា​បុគ្គល​ល្ងង់​ជាង​ ​ខ្ញុំ​ប្រាថ្នា​នូវ​កូន​ដែល​ធ្វើ​មរណកាល​ ​ទៅកាន់​លោកខាងមុខ​ ​ដូចជា​ទារក​ ​យំទារ​នូវ​ព្រះចន្ទ​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់