​[​៧៣៨​]​ ​អ្នក​បាន​ស្រោច​ស្រប់​នូវ​ខ្ញុំ​ ​ដែល​ភ្លើង​ ​គឺ​សេចក្តី​សោក​កំពុង​ឆេះ​ ​ឲ្យ​ស្ងប់​រម្ងាប់​ ​ញុំាង​សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ឲ្យ​រលត់​ ​ដូច​បុគ្គល​យក​ទឹក​ស្រោច​នូវ​ភ្លើង​ ​ដែល​ឆេះ​នូវ​ឆ្នាំង​ខ្លាញ់​។​
 [​៣៧៩​]​ ​សរ​ ​គឺ​សេចក្តី​សោក​ណា​ ​ដែល​អាស្រ័យ​ក្នុង​ហឫទ័យ​ ​សរ​ ​គឺ​សេចក្តី​សោក​នោះ​ ​ខ្ញុំ​បាន​ដកចេញ​ហើយ​ ​ខ្ញុំ​កាល​ត្រូវ​សេចក្តី​សោក​គ្រប​សង្កត់​ ​អ្នក​បាន​បន្ទោបង់​សេចក្តី​សោក​ ​ព្រោះ​បុត្រ​នោះ​ហើយ​។​
 [​៧៤០​]​ ​ម្នាល​មាណព​ ​ខ្ញុំ​នោះ​ ​ជា​អ្នកមាន​សរ​ ​គឺ​សេចក្តី​សោក​ដកចេញ​ហើយ​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​សោក​ ​មានចិត្ត​មិន​ល្អក់​ ​ម្នាល​មាណព​ ​ខ្ញុំ​លែង​សោក​ស្តាយ​ ​លែង​យំទួញ​ ​ព្រោះ​បាន​ស្តាប់​ពាក្យ​របស់​អ្នក​។​

​ចប់​ ​មដ្ឋ​កុណ្ឌ​លិ​ជាតក​ ​ទី១១​។​


​ពិ​លា​រកោសិយ​ជាតក​ ​ទី១២​


 [​៧៤១​]​ ​(​ឥន្ទ្រ​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​សប្បុរស​ទាំងឡាយ​ ​ទោះបី​មិនបាន​ចំអិន​ ​តែបើ​បាន​ភោជន​ហើយ​ ​ក៏​ប្រាថ្នា​ឲ្យ​ដែរ​ ​អ្នក​កាល​ចំអិន​ ​មិន​ឲ្យ​ភោជន​ណា​ ​ការ​មិន​ឲ្យ​ភោជន​នោះ​ ​មិន​សមគួរ​ទេ​។​
 [​៧៤២​]​ ​បុគ្គល​មិន​ឲ្យ​ទាន​ ​(​ដោយហេតុ​ ​២​ ​យ៉ាង​ ​គឺ​)​ ​សេចក្តី​កំណាញ់​ ​១​ ​សេចក្តី​ប្រហែស​ ​១​ ​បុគ្គល​អ្នកចេះដឹង​ ​កាល​ប្រាថ្នា​នូវ​បុណ្យ​ ​រមែង​ឲ្យ​ទាន​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់