​[​៧៤៣​]​ ​(​ចន្ទ​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​បុគ្គល​កំណាញ់​ ​ខ្លាច​ចំពោះ​សេច​ក្តី​ឃា្លន​ ​និង​ការ​ស្រេក​ណា​ហើយ​ ​រមែង​ឲ្យ​ទាន​មិនកើត​ទេ​ ​សេច​ក្តី​ឃា្លន​ ​និង​ការ​ស្រេក​នោះ​ ​ជា​ភ័យ​របស់​បុគ្គល​អ្នក​មិន​ឲ្យ​ ​បុគ្គល​កំណាញ់​ ​រមែង​ខ្លាច​អំពី​សេច​ក្តី​ឃា្លន​ ​និង​ការ​ស្រេក​ណា​ ​សេច​ក្តី​ឃា្លន​ ​និង​ការ​ស្រេក​នោះ​ ​រមែង​ប៉ះពាល់​នូវ​បុគ្គល​ពាល​នោះ​ឯង​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​។​
 [​៧៤៤​]​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បន្ទោបង់​នូវ​សេចក្តី​កំណាញ់​ចេញ​ ​គប្បី​គ្រប​សង្កត់​នូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ ​ហើយ​ឲ្យ​នូវ​ទាន​ ​ព្រោះថា​បុណ្យ​ ​រមែង​បាន​ជាទី​ពឹង​ ​របស់​សត្វ​ទាំងឡាយ​ក្នុង​លោកខាងមុខ​។​
 [​៧៤៥​]​ ​(​សុរិយ​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​ពួក​ជន​ជា​សប្បុរស​ ​ឲ្យ​នូវ​វត្ថុ​ដែលគេ​ឲ្យបាន​ដោយ​ក្រ​ ​ធ្វើ​នូវ​អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​ក្រ​ ​ឯ​ពួក​អសប្បុរស​ ​រមែង​មិន​ធ្វើតាម​ឡើយ​ ​ធម៌​របស់​សប្បុរស​ ​គឺ​អសប្បុរស​យល់​បាន​ដោយ​ក្រ​។​
 [​៧៤៦​]​ ​ព្រោះហេតុនោះ​ ​គតិ​របស់​ពួកសប្បុរស​ ​និង​អសប្បុរស​ ​រមែង​បែក​ផ្សេងគ្នា​អំពី​លោក​នេះ​ ​គឺ​ពួក​អសប្បុរស​ ​រមែង​ទៅកាន់​នរក​ ​ពួកសប្បុរស​ ​រមែង​មាន​ឋានសួគ៌​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់