​[​៧៥៤​]​ ​(​ក្អែក​.​.​.​.​)​ ​ម្នាល​សម្លាញ់​ ​ខ្ញុំ​មិន​ជឿ​ថា​ ​សារាយ​ ​និង​ចក​នោះ​ ​ជា​ភោជន​របស់​ចាក្រពាក​ទេ​ ​ចំណែកខាង​ខ្ញុំ​ ​បរិភោគ​អាហារភោជន​ដែល​លាយ​ដោយ​អំបិល​ ​និង​ប្រេង​ក្នុង​ស្រុក​។​
 [​៧៥៥​]​ ​(​ខ្ញុំ​បរិភោគ​)​ ​នូវ​បាយ​ ​លាយ​ដោយ​សាច់​ដ៏​ស្អាត​ ​ដែលគេ​ធ្វើ​ក្នុង​ពួក​មនុស្ស​ ​ម្នាល​ចាក្រពាក​ ​អ្នកមាន​សម្បុរ​យ៉ាងណា​ ​ខ្ញុំ​មិន​មាន​សម្បុរ​ប្រាកដ​ដូច្នោះ​ទេ​។​
 [​៧៥៦​]​ ​(​ចាក្រពាក​.​.​.​.​)​ ​អ្នកបៀតបៀន​នូវ​ពួក​មនុស្ស​ ​សត្វ​ ​ឃើញ​នូវ​ពៀរ​ក្នុង​ខ្លួន​ ​ស៊ី​ទាំង​តក់ស្លុត​ ​ភិតភ័យ​ ​ព្រោះហេតុនោះ​ ​ទើប​ពណ៌​សម្បុរ​របស់​អ្នក​ប្រាកដ​ដូច្នោះ​។​
 [​៧៥៧​]​ ​ម្នាល​ក្អែក​ ​អ្នក​ត្រូវ​សត្វលោក​ទាំងពួង​ខឹង​ ​បិ​ណា្ឌ​ហារ​ដែល​អ្នក​បាន​មក​ ​ដោយ​អំពើ​ដ៏​អាក្រក់​ ​បាន​ជា​មិន​ស្កប់ស្កល់​ ​(​ដល់​អ្នក​)​ ​ព្រោះហេតុនោះ​ ​ពណ៌​សម្បុរ​របស់​អ្នក​ប្រាកដ​ដូច្នោះ​។​
 [​៧៥៨​]​ ​ម្នាល​សម្លាញ់​ ​ខ្លួនខ្ញុំ​មិន​បៀតបៀន​ពួក​សត្វ​ទាំងពួង​មក​ស៊ី​ទេ​ ​ខ្ញុំ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ប្រាសចាក​សេចក្តី​រង្កៀស​ ​មិន​មាន​សេចក្តី​សោក​ភ័យ​អំពី​ទីណា​ទេ​។​
 [​៧៥៩​]​ ​អ្នកនោះ​ ​ចូរ​ធ្វើ​នូវ​អានុភាព​ ​គឺ​សេចក្តី​ព្យាយាម​ ​ចូរ​ផ្លាស់​មារយាទ​ចេញ​ ​កាលបើ​អ្នក​ប្រព្រឹត្ត​នូវ​ការ​មិន​បៀតបៀន​គេ​ ​នឹង​បាន​ជាទីស្រឡាញ់​ ​(​របស់​សត្វលោក​)​ ​ដូចជា​ខ្ញុំ​ដែរ​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់