​[​៧៦០​]​ ​អ្នកណា​ ​មិន​បៀតបៀន​គេ​ដោយខ្លួនឯង​ ​មិន​ប្រើ​គេ​ឲ្យ​បៀតបៀន​ ​មិន​បំផ្លាញ​គេ​ដោយខ្លួនឯង​ ​មិន​ប្រើ​គេ​ឲ្យ​បំផ្លាញ​ ​ជា​បុគ្គល​មាន​ចំណែក​នៃ​មេត្រីចិត្ត​ ​ក្នុង​ពួក​សត្វ​ទាំងពួង​ ​ពៀរ​របស់​អ្នកនោះ​ ​នឹង​មិន​មាន​ ​មួយអន្លើដោយ​សត្វ​ណា​នីមួយ​ឡើយ​។​

​ចប់​ ​ចក្កវាក​ជាតក​ ​ទី១៣​។​


​ភូ​រិប​ញ្ហា​ជាតក​ ​ទី១៤​


 [​៧៦១​]​ ​(​អាមាត្យ​ពួក​ខាង​អាចារ្យ​សេន​កៈ​ ​សួរ​ថា​)​ ​បពិត្រ​អ្នកមាន​បញ្ញា​ក្រាស់​ដូច​ផែនដី​ ​សិរី​ ​សេចក្តី​ព្យាយាម​ ​និង​ប្រាជា្ញ​ប្រាកដ​ដូច្នោះ​ ​រមែង​មិន​រក្សា​នូវ​អ្នក​ដែល​ជា​មនុស្ស​ធ្លាក់ចុះ​ ​ទៅកាន់​អំណាច​នៃ​សេចក្តី​មិន​ចំរើន​ ​ព្រោះហេតុតែ​អ្នក​បរិភោគ​នូវ​បាយដំណើប​ ​មាន​សម្ល​តិច​ ​តើ​ការណ៍​នោះ​ ​ពិតមែន​ឬ​។​
 [​៧៦២​]​ ​(​ព្រះមហោសថ​ពោធិសត្វ​ ​ពោល​ថា​)​ ​ខ្ញុំ​ញុំាង​សេចក្តី​សុខ​ ​(​ចាស់​របស់​ខ្លួន​)​ ​ឲ្យ​ចំរើន​ដោយ​សេចក្តី​ទុក្ខ​ ​ពិនិត្យមើល​នូវ​កាលគួរ​ ​និង​កាលមិនគួរ​ ​ហើយ​បិទបាំង​ ​តាម​សេចក្តី​ពេញចិត្ត​ ​(​របស់​ខ្លួន​)​ ​បើក​នូវ​ទ្វារ​នៃ​ប្រយោជន៍​ ​ព្រោះហេតុនោះ​ ​ទើប​ត្រេកអរ​ដោយ​បាយដំណើប​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់