​[​៧៦៧​]​ ​(​ពោធិសត្វ​.​.​.​)​ ​បុគ្គល​អង្គុយ​ ​ឬ​ដេក​ ​ក្នុង​ម្លប់​នៃ​ឈើ​ណា​ ​មិន​ត្រូវ​កាច់​នូវ​មែក​នៃ​ឈើ​នោះ​ទេ​ ​ព្រោះ​បុគ្គល​អ្នក​ទ្រុស្ត​មិត្ត​ ​ជា​មនុស្ស​អាក្រក់​។​
 [​៧៦៨​]​ ​បុរស​ចេះដឹង​នូវ​ធម៌​ ​(​អំពីសំណាក់​)​ ​នៃ​អាចារ្យ​ណា​ ​មួយទៀត​ ​សប្បុរស​ទាំងឡាយ​ណា​ ​បន្ទោបង់​នូវ​សេចក្តី​សង្ស័យ​របស់​អ្នកនោះ​ ​ការ​ដឹង​ ​និង​ការ​បន្ទោបង់​នោះ​ ​ឈ្មោះថា​ ​ជាទី​ពឹង​ ​ជាទី​ប្រព្រឹត្តទៅ​របស់​បុរស​នោះ​ ​បុគ្គល​អ្នកមាន​ប្រាជ្ញា​ ​មិន​ត្រូវ​ញុំាង​មេត្រីចិត្ត​ឲ្យ​សាបសូន្យ​អំពី​អាចារ្យ​នោះ​ទេ​។​
 [​៧៦៩​]​ ​គ្រហស្ថ​អ្នក​បរិភោគ​កាម​ ​ខ្ជិលច្រអូស​ ​មិនល្អ​ ​បព្វជិត​មិន​សង្រួម​ ​មិនល្អ​ ​ព្រះរាជា​ធ្វើការ​មិន​ពិចារណា​ ​មិនល្អ​ ​នរណា​ជា​បណ្ឌិត​ ​ច្រើន​ក្រោធ​ ​សេចក្តី​ក្រោធ​នោះ​ ​មិនល្អ​។​
 [​៧៧០​]​ ​បពិត្រ​ព្រះអង្គ​ជាធំ​ក្នុង​ទិស​ ​ក្សត្រិយ៍​គប្បី​ពិចារណា​ហើយ​ ​សឹម​ធ្វើ​ ​មិន​គប្បី​មិនបាន​ពិចារណា​ហើយ​ធ្វើ​ទេ​ ​បពិត្រ​ព្រះរាជា​ ​យស​បរិវារ​ក្តី​ ​កេរ្តិ៍ឈ្មោះ​ក្តី​ ​រមែង​ចំរើន​ដល់​ព្រះរាជា​អ្នក​ពិចារណា​ហើយ​ធ្វើ​។​

​ចប់​ ​ភូ​រិប​ញ្ហា​ជាតក​ ​ទី១៤​។​

ថយ | ទំព័រទី ២០១ | បន្ទាប់