​មហា​មង្គល​ជាតក​ ​ទី១៥​


 [​៧៧១​]​ ​(​តាបស​ជា​សិស្ស​ច្បង​របស់​ពោធិសត្វ​ ​សួរ​ថា​)​ ​ក្នុង​កាល​ ​(​ជាទី​ប្រាថ្នា​នូវ​មង្គល​)​ ​នរជន​សែកមន្ត​ដូចម្តេច​ ​អាស្រ័យ​នូវ​វិជ្ជា​ដូចម្តេច​ ​ឬ​ ​(​នូវ​បរិយត្តិ​)​ ​នៃ​សូត្រ​ទាំងឡាយ​ដូចម្តេច​ ​ជន​នោះ​ ​ទើប​ឈ្មោះថា​ ​គ្រប់គ្រង​ខ្លួន​ដោយ​សួស្តី​ ​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​។​
 [​៧៧២​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ពួក​ទេវតា​ក្តី​ ​ពួក​បិតា​ ​(​ព្រហ្ម​)​ ​ទាំងអស់​ក្តី​ ​ពួក​ទីឃជាតិ​ក្តី​ ​ពួក​សត្វ​ទាំងអស់​ក្តី​ ​ដែល​បុគ្គល​ណា​កោតក្រែង​ដោយ​មេត្តាចិត្ត​ ​អស់​កាល​ជានិច្ច​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​មេត្តាចិត្ត​ក្នុង​ពួក​សត្វ​នោះ​ ​ថា​ជា​សួស្តី​របស់​បុគ្គល​នោះ​ដោយពិត​។​ ​
 [​៧៧៣​]​ ​បុគ្គល​ណា​ ​ប្រព្រឹត្ត​ឱនលំទោន​ចំពោះ​សត្វលោក​ទាំងអស់​ ​ជា​អ្នក​អត់ទ្រាំ​នូវ​ពាក្យ​នៃ​ស្រីប្រុស​ ​និង​ក្មេង​ទាំងឡាយ​ដែល​ពោល​អាក្រក់​ ​ជា​អ្នកពោល​ពាក្យ​មិនជា​ទី​ខ្ពើម​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​ការ​អត់ទ្រាំ​នោះ​ ​ថា​ជា​សួស្តី​ ​(​របស់​បុគ្គល​នោះ​)​។​
ថយ | ទំព័រទី ២០២ | បន្ទាប់