​[​៣០២​]​ ​(​មេ​ចចក​ ​ពោល​ថា​)​ ​ខត្តិយ​រាជ​ ​បាន​នូវ​រាជសម្បត្តិ​ហើយ​រីករាយ​ ​យ៉ាងណាមិញ​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ឃើញ​ប្តី​ដែល​មានមុខ​រីក​ហើយ​ ​ក៏​មានចិត្ត​រីករាយ​ ​យ៉ាងនោះ​ដែរ​។​
 [​៣០៣​]​ ​អ្នកជា​សត្វ​កើត​លើគោក​ទេ​ ​ម្តេច​ក៏​ចាប់ត្រី​ក្នុងទឹក​បាន​ ​ម្នាល​សំឡាញ់​ ​ខ្ញុំ​សួរ​ហើយ​ ​សូមអ្នក​ប្រាប់​ ​អ្នកចាប់​ ​(​ត្រី​)​ ​បាន​ដោយហេតុ​ដូចម្តេច​។​
 [​៣០៤​]​ ​(​ចចក​ ​ពោល​ថា​)​ ​សត្វ​ទាំងឡាយ​ស្គាំងស្គម​ ​ព្រោះតែ​ការទាស់ទែង​គ្នា​ ​ការ​អស់ទ្រព្យ​សម្បត្តិ​ ​ក៏​ព្រោះតែ​ទាស់ទែងគ្នា​ដែរ​ ​ភេ​ ​(​ទាំងពីរ​)​ ​សាបសូន្យ​ ​(​ចាក​ត្រី​)​ ​ព្រោះតែ​ទាស់ទែងគ្នា​ ​នែនាង​មាយាវី​ ​នាង​ចូរ​បរិភោគ​នូវ​ត្រី​ឆ្ពិន​ចុះ​។​
 [​៣០៥​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ក្នុង​ទីណា​ ​វិវាទ​កើតឡើង​ក្នុង​ពួក​មនុស្ស​ ​(​មនុស្ស​ទាំងឡាយ​)​ ​រមែង​ស្ទុះស្ទា​ទៅ​ពឹង​ចៅក្រម​អ្នក​កាត់ក្តី​ ​ដ្បិត​ចៅក្រម​នោះ​ ​ជា​អ្នកដឹកនាំ​មនុស្ស​ទាំងនោះ​ ​មនុស្ស​ទាំងនោះ​ ​រមែង​សាបសូន្យ​ចាក​ទ្រព្យ​ ​(​របស់​ខ្លួន​)​ ​ក្នុង​ទីនោះ​ ​ឃ្លាំង​ព្រះរាជា​ ​រមែង​ចំរើន​ ​ក៏​យ៉ាងនោះ​ដែរ​។​

​ចប់​ ​ទព្វ​បុប្ផ​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ៧៩ | បន្ទាប់