​ជា​គរ​ជាតក​ ​ទី៩​


 [​៣៩៨​]​ ​(​រុក្ខទេវតា​ ​សួរ​ប្រស្នា​ថា​)​ ​កាល​សត្វ​ទាំងឡាយ​កំពុង​ភ្ញាក់​ ​អ្នកណា​ជា​អ្នក​ដេកលក់​ ​ក្នុង​លោក​នេះ​ ​កាល​សត្វ​ទាំងឡាយ​កំពុង​ដេកលក់​ ​អ្នកណា​ជា​អ្នក​ភ្ញាក់​ ​ក្នុង​លោក​នេះ​ ​អ្នកណា​ហ្ន៎​ ​ដឹង​ច្បាស់​នូវ​ប្រស្នា​របស់​យើង​នុ៎ះ​បាន​ ​អ្នកណា​ឆ្លើយតប​ប្រស្នា​យើង​នោះ​បាន​។​
 [​៣៩៩​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​កាល​សត្វ​ទាំងឡាយ​កំពុង​ភ្ញាក់​ ​ខ្ញុំ​ជា​អ្នក​ដេកលក់​ ​កាល​សត្វ​ទាំងឡាយ​កំពុង​ដេកលក់​ ​ខ្ញុំ​ជា​អ្នក​ភ្ញាក់​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ប្រស្នា​របស់​អ្នក​នុ៎ះ​ ​ខ្ញុំ​ឆ្លើយតប​ ​(​ប្រស្នា​នុ៎ះ​)​ ​របស់​អ្នក​បាន​។​
 [​៤០០​]​ ​(​រុក្ខទេវតា​នោះ​ ​សួរ​ទៀត​ថា​)​ ​កាល​សត្វ​ទាំងឡាយ​កំពុង​ភ្ញាក់​ ​អ្នក​ដេកលក់​ ​តើ​ដូចម្តេច​ ​កាល​សត្វ​ទាំងឡាយ​កំពុង​ដេកលក់​ ​អ្នក​ភ្ញាក់​ ​តើ​ដូចម្តេច​ ​អ្នកដឹង​ច្បាស់​នូវ​ប្រស្នា​របស់ខ្ញុំ​នុ៎ះ​ ​ដូចម្តេច​ ​អ្នកឆ្លើយតប​ខ្ញុំ​ដូចម្តេច​។​
 [​៤០១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​សត្វ​ទាំងឡាយ​ណា​ ​មិនដឹង​ច្បាស់​នូវ​ធម៌​ផង​ ​មិនដឹង​ថា​ ​(​នេះ​)​ ​ជាស​ញ្ញ​មៈ​ផង​ ​(​នេះ​)​ ​ជា​ទមៈ​ផង​ ​កាលបើ​សត្វ​ទាំងឡាយ​នោះ​ដេកលក់​ទាំង​សេចក្តី​ប្រមាទ​ហើយ​ ​ម្នាល​ទេវតា​ ​ខ្ញុំ​រមែង​ភ្ញាក់​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់