[​៤០៨​]​ ​(​នាងទេវី​ ​ពោល​ថា​)​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះ​អធ្យាស្រ័យ​ជាកុសល​ ​សូម​ព្រះអង្គ​ទ្រង់ព្រះ​រាជទាន​ ​ហើយ​សឹម​ទ្រង់​សោយ​ ​សូម​ព្រះអង្គ​កុំ​ប្រមាទ​ ​(​ក្នុង​បុណ្យ​ទាំងឡាយ​)​ ​សូម​ព្រះ​អង្គ​ញុំាង​ចក្រ​ធម៌​(​១​)​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​បពិត្រ​ព្រះរាជា​ ​មាន​ព្រះ​អធ្យាស្រ័យ​ជាកុសល​ ​ព្រះអង្គ​កុំ​ជា​អ្នក​មិន​ប្រកបដោយ​ធម៌​ ​សូម​ទ្រង់​រក្សា​នូវ​អនុ​ធម៌​(​២​)​ ​។​
 ​[​៤០៩​]​ ​(​ព្រះ​មហាសត្ត​ ​ទ្រង់​ត្រាស់​ថា​)​ ​ម្នាលនាង​មាន​ឆោម​ល្អ​ ​យើង​នោះ​នឹង​ដើរតាម​តម្រាយ​ដែល​ព្រះ​អរិយៈ​ធ្លាប់​ប្រព្រឹត្ត​រឿយ​ ​ៗ​ ​មក​នោះ​ឯង​ ​ម្នាលនាង​ដ៏​ល្អជា​ធីតា​របស់​ព្រះបាទ​កោសល​ ​ការបាន​ចួប​ប្រទះ​នូវ​ព្រះ​អហរន្ត​ទាំងឡាយ​ ​ជាទី​គាប់ចិត្ត​របស់​យើង​ពន់ពេក​។​
 [​៤១០​]​ ​(​ព្រះរាជា​ ​ទ្រង់​សួរ​នាងទេវី​ថា​)​ ​ម្នាលនាង​សុ​កោសល​ធីតា​ ​នាង​ប្រៀប​ដូចជា​ស្រ្តី​ទេពអប្សរ​ ​ជា​ទេវធីតា​ ​(​របស់​សក្កទេវរាជ​)​ ​ឆើតឆាយ​ក្នុង​កណ្តាល​នៃ​ពួក​នាង​នារី​ ​នាង​បាន​ធ្វើ​នូវ​កម្ម​ដ៏​ចំរើន​ដូចម្តេច​ ​នាង​មាន​សម្បុរ​ល្អ​ដោយហេតុ​អ្វី​។​
​(​១​)​ ​ចក្រ​ធម៌​ ​មាន៤យ៉ាងគឺ​ ​បដិរូប​ទេស​វា​សៈ​ ​១​ ​សប្បុរិសូ​ប​សំ​សេ​វៈ​ ​១​ ​អត្តសម្មាបណិធិ​ ​១​ ​បុព្វេ​កត​បុញ្ញ​តា​ ​១​។​ ​(​២​)​ ​រាជធម៌​ទាំង១០ប្រការ​ ​មាន​ទាន​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់